នាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ពន្យល់​ច្បាស់ៗ​ ក្រោយ​ផ្ទុះ​ការវែកញែក​រឿង​ឡាន​ធំ​និង​តូច​កៀប​គ្នា​លើ​ស្ពាន​តូច​ចង្អៀត
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានខ្លីៗ

នាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ពន្យល់​ច្បាស់ៗ​ ក្រោយ​ផ្ទុះ​ការវែកញែក​រឿង​ឡាន​ធំ​និង​តូច​កៀប​គ្នា​លើ​ស្ពាន​តូច​ចង្អៀត

បានផុស

នៅ

ភ្នំពេញ ៖ ផ្ទុះ​ការចាប់អារម្មណ៍​មួយ​បន្ទាប់ពី​មានការ​បង្ហោះ​ចែករំលែក​នូវ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើត​ឡើង​រវាង​រថយន្ត​ធុន​ធំ​និង​តូច​២​គ្រឿង​កៀប​គ្នា​នៅ​លើ​ស្ពាន​បណ្តាល​ឲ្យ​រង​ការខូចខាត​ជា​ដំណំ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ផ្អែក​តាមរយៈ​រូបភាព​ប៉ុន្មាន​សន្លឹក​ដែល​ត្រូវ​បាន​គេ បង្ហោះ​ចែកចាយ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុក នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​មហាជន​និង​លេង​បណ្តាញ​សង្គ​ម​ហ្វេ​ស​ប៊ុ​ក​ផ្ទុះ​ការវិភាគ​វែកញែក​ ខណៈ​មតិ​ខ្លះ​ថា ​ឡាន​ធំ​ជា​អ្នក​ខុស​ឯ​ខ្លះ​ទៀតថា ​ឡានតូច​ជា​អ្នក​ខុស​ព្រោះ​ឃើញ​ឡានធំ​មក​ហើយ​នៅ​ខំ​រុល​ទៅ​ទៀត​មិន​ព្រម​ឈប់​សិន។

​យ៉ាង​ណា​មិញ​ ក្រោយពេល​ផ្ទុះ​ការវែកញែក​ពាក់​ព័ន្ធ​ករណីនេះ​ ក៏​ស្រាប់តែ​នាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​បង្ហោះ​នៅលើ​ទំព័រ​ហ្វ​ស​ប៊ុ​ក​ផ្លូវ នា​រសៀល​ទី​១៥​ខែកក្កដា​ឆ្នាំ​២០២១​នេះ​ដោយ ធ្វើការ​ពន្យល់​ច្បាស់ៗ​ជុំវិញ​បញ្ហា​នេះ​។

​ខ្លឹមសារ​ដែល​បង្ហោះ​នោះ​លើកឡើង​ដូច្នេះ​ថា ​យោង​មាត្រា​២០​ចំណុច​ទី​៧​នៃ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវ គោក​គឺ​នៅ​លើ​ស្ពាន​ចង្អៀត​ដែល​បើកបរ​បានតែ​រថយន្ត​មួយ​គ្រឿង​យានយន្ត​ធុន​ធំ​ត្រូវ​ទុក​សិទ្ធិ​ឱ្យ​យានយន្ត​ធុន​ស្រាល​ទៅ​មុន​។ តែបើ​ក្នុងករណី​រថយន្ត​ធុន​ធំ​បាន​ទៅដល់​លើ​ស្ពាន​មុន​រថយន្ត​ធុន​ស្រាល​ត្រូវ​ឈប់​សិន រង់ចាំ​ទាល់តែ​រថយន្ត​ធុន​ធំ​ឆ្លង​ផុត​ស្ពាន​មុន​សិន។

បញ្ជាក់​ការ​ផុស​នេះ​ មិនមែន​រក​ខុសត្រូវ​ទេ​គ្រាន់តែ​ចែករំលែក​ច្បាប់​ចរាចរណ៍​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែលជា​អ្នកប្រើប្រាស់​ផ្លូវ។ ​”​បើកបរ​ដោយ​ការ​ប្រុង ប្រយ័ត្ន​យោគយល់​អធ្យាស្រ័យ​និង​គោរព​ច្បាប់​ចរាចរណ៍​”។

សូម​បញ្ជាក់​ថា ​កាលពី​ថ្ងៃទី​១៤​ខែកក្កដា​ឆ្នាំ​២០២១ នេះ មាន​ហេតុការណ៍​ប៉ះទង្គិច​គ្នា​រវាង​រថយន្ត​ធុនធ្ងន់​មួយ​គ្រឿង​និង​រថយន្ត​Toyota Pruis​លើ​ស្ពាន ដែក​មួយ​កន្លែង​ស្ថិតនៅ​ភូមិ​ឫស្សី​មួយ​គុម្ព​ឃុំ​ត្រពាំង​គ្រញូង​ ស្រុក​ត្រាំកក់ ​ខេត្តតាកែវ៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services