ចរាចរណ៍
រថយន្តធុនធំ បុកក្របីរួចរ៉េចង្កូតទៅបុករថយន្តសណ្តោងរ៉ឺម៉ក បណ្តាលឲ្យឆេះ នៅស្រុកពួក
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាកTRAILER បោះពួយលឿនទៅបុកសត្វក្របី រួចរ៉េចង្កូតទៅបុករថយន្តសណ្តោងរ៉ឺម៉ក បណ្តាលឲ្យឆេះយ៉ាងសន្ធោសន្ធៅ និងរបួសមនុស្ស២នាក់។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១២និង៥០នាទីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១លើផ្លូវជាតិលេខ៦ បង្គោលគីឡូម៉ែត្រលេខ៣៣០ ៣៣១ ភូមិគោកថ្មី ឃុំពួក ស្រុកពក ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានឲ្យដឹងថា រថយន្តម៉ាកTRAILERពាក់ស្លាកលេខកំពង់ចាម3A.8132 សណ្តោសស៊ឺមីរ៉ឺម៉កពាក់ស្លាកលេខ ភ.ព4A.8127 បើកបរដោយឈ្មោះ អាំ ធារី ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិព្រៃចម្លាក់ ឃុំកញ្ជូ ស្រុកឈ្លូង ខេត្តក្រចេះ ដឹកមនុស្ស១នាក់ឈ្មោះ អាំ ដារី ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិឃុំ ជាមួយគ្នា ពីកើតទៅលិចបានបុកជាមួយសត្វក្របីឆ្លងផ្លូវពីត្បូងទៅជើង ហើយរថយន្តរ៉េចង្កូតទៅបុករថយន្តមួយទៀត ម៉ាកហ៊ីយ៉ាន់ដាយពាក់ស្លាកលេខកំពង់ចាម3B.0773 សណ្តោងស៊ឺមីរ៉ឺម៉កពាក់ស្លាកលេខ ភ្នំពេញ4A2947 ពណ៌ខៀវបើកបរមិនស្គាល់អត្តសញ្ញាណគេចខ្លួន បើកបរពីទិសខាងលិចទៅទិសខាងកើតពេលបុកហើយរថយន្តទាំង២ គ្រឿងបានឆេះតែម្តង។ លោកបន្តថា ករណីនេះបណ្តាលឲ្យរបួសមនុស្សចំនួន២នាក់ ១.ឈ្មោះ អាំ ធារី ២. ឈ្មោះ អ្នក ដារី បានយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកពួក។



លោកបញ្ជាក់ថា ករណីនេះបានខូចខាតថយន្តទាំង២គ្រឿងធ្ងន់ និងងាប់ក្របីញី១ក្បាល។ លោកបញ្ជាក់ទៀតថា មូលហេតុដោយសត្វក្របីរត់ឆ្លងផ្លូវនិងអ្នកបើកបររថយន្តTRiALRបើកបរល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ ក្នុងពេលកំពុងកើតហេតុរថយន្តពន្លត់អគ្គិភ័យស្រុក១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋានខេត្តមួយគ្រឿង បានជួយអន្តរាគមន៍ប្រើប្រាស់ទឹកអស់៣ឡាន និងបានរលត់ទាំងស្រុងនៅម៉ោង២និង៣០នាទីថ្ងៃដដែល។ បច្ចុប្បន្នកម្លាំងនគរបាលជំនាញ បានអូសយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកពួក ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕


អត្ថបទ៖ កុសល

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?