Connect with us

ចរាចរណ៍

ASEANTA៖ ទេសចរណ៍ដែលងើបឡើងវិញនេះ គឺទេសចរណ៍នៅផ្ទះ តាមប្រព័ន្ធព័ត៌មានវិទ្យា

បានផុស

នៅ

ប្រធានសមាគទេសចរណ៍អាស៊ាន ASEANTA លើកឡើងថា ក្នុងបរិបទកូវីដ-១៩ និងការងើបឡើងវិញនៃវិស័យទេសចរណ៍ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យានឹងមានតួនាទីសំខាន់ក្នុងការបម្រើតម្រូវការរបស់មនុស្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានសមាគមទេសចរណ៍អាស៊ាន ថ្លែងបែបនេះ នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាង ASEANTA និង Fusionex តាមប្រព័ន្ធប្រជុំ Zoom ដែលរៀបចំពីប្រទេសម៉ាឡេស៊ី នៅថ្ងៃទី១២ ខែសីហា នេះ។

លោក Pak Eddy Krismeidi ប្រធាន សមាគមទេសចរណ៍អាស៊ាន ASEANTA មានប្រសាសន៍ ថាទាក់ទងទៅនឹងស្ថានភាពទេសចរណ៍អាស៊ាន ​លោកជឿជាក់ថានឹងងើបឡើងវិញ ប៉ុន្តែទេសចរណ៍ដែលងើបឡើងវិញនេះ គឺទេសចរណ៍នៅផ្ទះ តាមប្រព័ន្ធព័ត៌មានវិទ្យា ដោយប្រើក្ដីស្រមៃ ឬរៀបចំផែនការទុកសម្រាប់ត្រៀមទៅកម្សាន្តនៅតំបន់នានា នៅពេលស្បើយ ឬអស់បញ្ហានៃការឆ្លងរាលដាលជំងឺកូវីដ-១៩។

លោក មានប្រសាសន៍ថា៖ “ព្រោះមនុស្សមិនអាចនៅផ្ទះរហូត ឬនៅមុខកុំព្យូទ័ររហូតទេ អ៊ីចឹងពលរដ្ឋនឹងរៀបចំផែនការនោះ”។

លោក Pak Eddy Krismeidi មានប្រសាសន៍បន្តថា៖ “បរិបទសម័យឌីជីថល ដែលមនុស្សត្រូវផ្លាស់ប្ដូរពីការធ្វើអ្វី ឬទៅណា ឬទិញអ្វីដោយទៅកន្លែងផ្ទាល់ ដោយងាកមកប្រើប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីស្វែងរកព័ត៌មាន ការប្រើប្រាសសេវាផ្សេងៗ មិនថាការចុះឈ្មោះ ការកក់ ការបញ្ជាទិញផលិតផលនានា ការដឹកជញ្ជូនជាដើម”។

ប្រធានសមាគមទេសចរណ៍អាស៊ានរូបនេះ មើលឃើញថា ទៅថ្ងៃអនាគត ក្នុងបរិបទកូវីដ និងការងើបឡើងវិញនៃវិស័យទេសចរណ៍ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យានឹងមានតួនាទីសំខាន់ក្នុងការបម្រើតម្រូវការរបស់មនុស្ស។

លោក ថោង រដ្ឋសក្ដិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ ជាវាគ្មិនតំណាងប្រទេសកម្ពុជា មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា កម្ពុជាជាប្រធានស្ថាប័នជាតិទេសចរណ៍ ដោយកម្ពុជាជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំព្រឹត្តិការណ៍ទេសចរណ៍អាស៊ាន ដូចនេះ សមាគមទេសចរណ៍ អាស៊ាន អញ្ជើញកម្ពុជាជាភ្ញៀវកិត្តិយសក្នុងការចុះកិច្ចព្រមព្រៀង ដោយក្នុងនោះកម្ពុជាបានទទទួលផលប្រយោជន៍មួយចំនួនទៀត។

លោកមានប្រសាសន៍ថា៖ “កិច្ចប្រជុំនេះបានផ្ដល់ផលប្រយោជន៍ដល់កម្ពុជា ដូចជាជួយផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាតាមប្រព័ន្ធឌីជីថល ទី២បើកឱកាសដល់ ASEANTA ឬ សមាគមទេសចរណ៍កម្ពុជា ក្នុងករណីចង់ធ្វើពិពរណ៌ទេសចរណ៍តាមអនឡាញ”។

ជាមួយគ្នានោះ លោក ថោង រដ្ឋសក្ដិ បានបង្ហាញដល់សមាគមទេសចរណ៍អាស៊ាន អំពីសកម្មភាព និងលទ្ធផលចាក់វ៉ាក់សាំងជូនមន្ត្រីរាជការ សាធារណជន និងកុមារនៅកម្ពុជា ដែលបានចំនួនជាង៨០%នៃការគ្រោងទុកហើយ។​​​

លោកមានប្រសាសន៍ថា៖ ​“ក្នុងហ្នឹងយើងចង់បង្ហាញថា ការចាក់វ៉ាក់សាំងជាចំណុចសំខាន់ចាប់ផ្ដើមនៃការបើកឡើងវិញនៃវិស័យទេសចរណ៍ និងស្ដង់ដារនៃការទទួលភ្ញៀវ។

លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​​ (CATA) មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី​” ថា ការចុះអនុស្សរណៈខាងលើនេះអាចផ្តល់អត្ថប្រយោជន៍ដល់សមាគមទេសចរណ៍កម្ពុជា តាមរយៈការធ្វើកម្មវិធីផ្គូរផ្គងដៃគូរអ្នកប្រតិបត្តិទេសចរណ៍ តាមប្រពន្ធ័អេឡិចត្រូនិចនៅក្នុងប្រទេសអាស៊ាន ក្នុងបរិការណ៍ដែលមិនអាចមានជំនួបផ្ទាល់ដូចក្នុងបច្ចុប្បន្ននេះ។

លោកស្រី ឆាយ ស៊ីវលីន មានប្រសាសន៍បន្តថា៖ “យើងនៅតែអាចស្វែងរកដៃគូរបានដើម្បីសហការគ្នា ផ្លាស់ប្តូរបទពិសោធន៍ឱ្យគ្នា ដាក់សំណើរបន្ថែមនូវតំរូវការភ្ញៀវក្នុងលំនាំថ្មី។ សូមបញ្ជាក់ថា សមាគមទេសចរណ៍កម្ពុជា មានតួនាទីនៅក្នុងក្រុមប្រឹក្សានាយកប្រតិបត្តិ នៃសមាគមទេសចរណ៍អាស៊ាន”។

គួរបញ្ជាក់ថា បើតាមលោក ថោង រដ្ឋសិក្ដ បានឱ្យដឹងថា ថ្វីដ្បិតតែកម្ពុជាបានផ្អាកការទទួលទេសចរណ៍ក្រៅប្រទេស ក៏រដ្ឋាភិបាលកំពុងធ្វើឯកសារដើម្បីត្រៀមទទួលភ្ញៀវទេសចរ និងបើកទេសចរណ៍ឡើងវិញ ដោយធ្វើការរៀបចំ និងបង្ការហានិភ័យខ្ពស់នៃការឆ្លងជំងឺពីភ្ញៀវទេសចរបរទេស៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ធី សុវណ្ណថា បធិសេធការចុះហត្ថលេខាដកតួនាទីប្រធានភូមិបាលក្រុងអរិក្សត្រ ដែលលោកស្រីអះអាងថា ជាហត្ថលេខាក្លែងក្លាយ

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រី និងអភិបាលខណ្ឌពោធិសែនជ័យ រៀបចំអាហារសាមគ្គីជាមួយប្រតិភូបុគ្គលិក ជិត ១០០ រោងចក្រ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធនាគារបរទេស ២ ប្ដឹងជំទាស់ការលក់អគារតម្លៃរាប់លានដុល្លាររបស់អតីត​សេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត

សេដ្ឋកិច្ច៦ ម៉ោង មុន

សមាគមធនាគារនៅកម្ពុជា បដិសេធ ការចុះផ្សាយថា ការទូទាត់តាមប្រព័ន្ធឌីជីថល ធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍​ខ្ពស់ជាងគេនៅអាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម