ចរាចរណ៍
បើករថយន្ដបុកអ្នកដើរឆ្លងផ្លូវ ព្យាយាមបើកគេចខ្លួន ពលរដ្ឋដេញចាប់ផ្អើលពេញក្រុង
បុរសម្នាក់ដេីរឆ្លងផ្លូវត្រូវបានរថយន្ត ឡិចស៊ីស RX-330 ជ្រុលទៅបុកពេញទំហឹងបណ្តាលឲ្យដួលសន្លប់ស្តូកស្តឹង កាលពីវេលាម៉ោង០៩យប់ថ្ងៃទី២២ ខែសីហាឆ្នាំ ២០២១ នៅចំណុចក្បែរដេប៉ូលក់ប្រេងឥន្ធនៈសូគីមុិចតាមបណ្តោយផ្លូវ ២០០៤កែងផ្លូវណតប្រីត ក្នុងសង្កាត់អូរបែកក្អមខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ហើយរថយន្តបង្កព្យាយាមបើករត់ ត្រូវបងប្អូនប្រជាពលរដ្ឋដេញប្រផាប់ចាប់ប្រភីងរហូតមកដល់ចំណុចបុរីមួយកន្លែងក្បែរ មណ្ឌលបន្សាបគ្រឿងញៀន ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ទើបនាំគ្នាឃាត់ជាប់រួចរាយការណ៍ជូនសមត្ថកិច្ច។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរជាមួយប្រពន្ធនិងកូនតូចម្នាក់ទៀតបើករថយន្តឡិចស៊ីRX-330 ពណ៌ទឹកសមុទ្រពាក់ស្លាកលេខភ្នំពេញ2BA-1891ធ្វើដំណើរកតាមបណ្ដោយផ្លូវ ២០០៤ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ កែងនឹងផ្លូវណតប្រីតបានជ្រុលទៅបុកបុរសម្នាក់ដើរឆ្លងផ្លូវពេញទំហឹងបណ្ដាលឲ្យដួលបោកនឹងថ្នល់សន្លប់ស្តូកស្តឹង ភ្លាមនោះរថយន្តសង្គ្រោះបន្ទាន់បានមកដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីពេទ្យភ្លាមៗ។ចំណែករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេបានព្យាយាមបើករត់ ត្រូវបានបងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវនាំគ្នាឃើញដេញចាប់ប្រផាប់ប្រភីងរហូតដល់ចំណុចក្នុងបុរីមួយកន្លែងក្បែរមណ្ឌលបន្សាបគ្រឿងញៀន ភូមិដីថ្មី សង្កាត់គោក ឃ្លាង ខណ្ឌសែនសុខ ទើបឃាត់ជាប់ រួចនាំគ្នារាយការណ៍ជូនសមត្ថកិច្ចឲ្យចុះមកឃាត់រថយន្តនិងអ្នកបើកបរភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកយករថយន្តនិងអ្នកបើកបរទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាច្បាប់៕
អត្ថបទ ៖ សុខា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


