ចរាចរណ៍
រថយន្តស៊ីទែនដឹកប្រេងរបស់ក្រុមហ៊ុនសាវីម៉ិច ក្រឡាប់ធ្លាក់ផ្លូវសំណាងល្អមិនផ្ទុះឆេះ
កំពង់ឆ្នាំង ៖ រថយន្តដឹក ប្រេងសាំងនិងប្រេងម៉ាស៊ូត របស់ក្រុមហ៊ុនសាវីម៉ិច មួយគ្រឿងបានគេចពីម៉ូតូធ្លាក់ចេញពីផ្លូវក្រឡាប់បះជើង សំណាងល្អមិនផ្ទុះឆេះបង្កគ្រោះថ្នាក់ដល់អ្នក ធ្វើដំណើរ ។ ប៉ុន្តែក៏បណ្តាលឲ្យស្ទះ ចរាចរណ៍លើផ្លូវជាតិលេខ៥ជាង១ ម៉ោងផងដែរ។

ហេតុការណ៍គ្រោះ ថ្នាក់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៥ រសៀល ថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចំណុចមុខហាងមនោរម្យ ស្ថិតក្នុងភូមិទី ៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។

លោកវរសេនីយ៍ឯក ឈឹម សារុន នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា រថយន្តដឹកប្រេងរបស់ក្រុម ហ៊ុនសាវីម៉ិចខាងលើនេះ ពាក់ស្លាកលេខភ្នំពេញ 4A-2181 ដឹកប្រេងសរុបចំនួន ៣២.០០០ លីត្រ ក្នុងនោះមានប្រេងសាំង ១៦.០០០ លី ត្រ និងប្រេងម៉ាស៊ូត ១៦.០០០លីត្រ ធ្វើដំណើរពីក្រុងភ្នំពេញទៅកាន់ខេត្តបាត់ដំបង។

លុះមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូមួយគ្រឿង ដែលបានបើកបញ្ច្រាសទិសគ្នាយ៉ាងលឿន បានគេចចេញពីគូថរថយន្តតូចមួយគ្រឿងនៅពីមុខចូលមកចំណែកផ្លូវខាងស្ដាំរបស់រថយន្តដឹកប្រេង។

ខណៈនោះអ្នកបើកបររថយន្តដឹកប្រេង ក៏បានគេចមិនឲ្យបុកម៉ូតូនោះ បណ្ដាលឲ្យរថយន្តដឹកប្រេងរបស់ខ្លួនធ្លាក់ពីលើផ្លូវជាតិក្រឡាប់បះជើងនៅក្នុងប្រឡាយផ្នែកខាងស្ដាំដៃតែម្ដង សំណាងល្អមិនបណ្ដាលឲ្យផ្ទុះឆេះរថយន្តនិងប្រេងនោះឡើយ។

លោកឧត្តមសេនីយ៍ត្រី លុយ ឌីណា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងដែលបានចុះដឹកនាំកម្លាំងសមត្ថកិច្ចអន្តរាគមន៍នៅកន្លែងកើតហេតុបានឲ្យដឹងថា ក្នុងហេតុការណ៍ខាងលើនេះសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៣ គ្រឿង ក្នុងនោះបានបាញ់ទឹកស្រោចលើរថយន្តស៊ីទែននោះ អស់ទឹក ២ រថយន្ត ដើម្បីទប់ស្កាត់គ្រោះអគ្គីភ័យយថាហេតុ។

ជាមួយគ្នានេះដែរ សមត្ថកិច្ចក៏បានផ្សព្វផ្សាយប្រជាពលរដ្ឋនៅជុំវិញកន្លែងកើតហេតុសុំបិទចរន្តអគ្គិសនីបណ្ដោះអាសន្នសិនដើម្បីទប់ស្កាត់គ្រោះអគ្គីភ័យ។ ក្នុងហេតុការណ៍នេះសមត្ថកិច្ចក៏បានជួយសម្រួលការធ្វើចរាចរណ៍ដែលបានកកស្ទះឲ្យវាងកន្លែងកើតហេតុជាង១ម៉ោងផងដែរ។

ដោយឡែកចំពោះរថយន្តស៊ីទែនក្រឡាប់នោះ សមត្ថកិច្ចនឹងសហការជាមួយក្រុមបច្ចេកទេសរបស់ក្រុមហ៊ុនមកពីក្រុងភ្នំពេញ ដើម្បីធ្វើការបូមប្រេងសាំង និងប្រេងម៉ាស៊ូតផ្ទេរដាក់រថយន្តស៊ីទែនមួយគ្រឿងផ្សេង ទៀតទាំងយប់ ដើម្បីសង្គ្រោះហេតុការណ៍ខាងលើនេះ និងដើម្បីជួយសម្រួលចរាចរលើផ្លូវជាតិលេខ៥ នៅក្នុងចំណុចកើតហេតុ ឲ្យមានដំណើរការល្អជាធម្មតាឡើងវិញ៕
ដោយ ៖ ឈៀងថារិទ្ធ




-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា