ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិធ្លាក់ចុះជាថ្មី ជំរុញដោយកង្វល់ពីតម្រូវការ
តម្លៃប្រេងអន្តរជាតិ បានធ្លាក់ចុះជាង ១,៥ ភាគរយ កាលពីថ្ងៃចន្ទ ដោយអ្នកវិនិយោគព្រួយបារម្ភថា ពន្ធគយរបស់សហរដ្ឋអាមេរិកលើដៃគូពាណិជ្ជកម្មរបស់ខ្លួននឹងបង្កើតផលប៉ះពាល់សេដ្ឋកិច្ច ដែលនឹងកាត់បន្ថយកំណើនតម្រូវការប្រេង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានធ្លាក់ចុះ ១,១០ ដុល្លារ ឬ ១,៦ ភាគរយ ដោយជួញដូរនៅត្រឹម ៦៦,៨៦ ដុល្លារ/បារ៉ែល នៅព្រឹកថ្ងៃចន្ទនេះ ក្រោយបិទការជួញដូរជាមួយនឹងកំណើន ៣,២ ភាគរយ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។
ចំណែកឯតម្លៃប្រេងឆៅអាមេរិក ម៉ាក West Texas Intermediate (WTI) វិញ ធ្លាក់ចុះ ១,១១ ដុល្លារ ឬ ១,៧ ភាគរយ ដោយជួញដូរនៅតម្លៃ ៦៣,៥៧ ដុល្លារ/បារ៉ែល ក្រោយកើនឡើង ៣,៥៤ ភាគរយ កាលពីវគ្គមុនដូចគ្នា។ សប្ដាហ៍មុន ថ្ងៃព្រហស្បតិ៍ជាថ្ងៃបិទការជួញដូរប្រចាំសប្ដាហ៍ ដោយសារថ្ងៃសុក្រ ជាថ្ងៃបុណ្យអន្តរជាតិ Good Friday។
អ្នកយុទ្ធសាស្រ្តទីផ្សារនៅក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ IG លោក Yeap Jun Rong បាននិយាយថា តម្លៃប្រេងនៅតែមានទិន្នាការទៅរកការធ្លាក់ចុះ ខណៈវិនិយោគិននៅតែមើលឃើញពីកម្សោយនៃទស្សនវិស័យតម្រូវការ-ផ្គត់ផ្គង់ ចំពេលមានក្ដីបារម្ភពីកំណើនសេដ្ឋកិច្ចសកលក្រោមបរិបទនៃពន្ធគយ និងកំណើនការផ្គត់ផ្គង់ពីអង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC+)៕
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


