ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ីអាចនឹងទិញយន្តហោះ Boeing ថ្មី បើចិនទម្លាក់ចោលការបញ្ជាទិញ
Malaysia Aviation Group (MAG) ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី Malaysia Airlines កំពុងពិភាក្សាជាមួយក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing អំពីការទិញយន្តហោះថ្មី ប្រសិនបើចិនទម្លាក់ការបញ្ជាទិញដែលខ្លួនមាន ជុំវិញបញ្ហាពន្ធជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយបន្តរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

បណ្ដាញព័ត៌មានរដ្ឋម៉ាឡេស៊ី Bernama បានរាយការណ៍ដោយស្រង់សម្ដីនាយកគ្រប់គ្រង MAG លោក Izham Ismail ដែលបាននិយាយថា ប្រសិនបើសង្គ្រាមពន្ធរវាងសហរដ្ឋអាមេរិក និងចិន ធ្វើឱ្យមាន យន្តហោះ Boeing ទំនេរ នោះ MAG មើលឃើញថា វាជាឱកាសដើម្បីទទួលបានយន្តហោះពីក្រុមហ៊ុនលឿនជាងការរំពឹងទុក។
លោក Ismail បានប្រាប់ Bernama បន្តយ៉ាងដូច្នេះថា៖ «MAG កំពុងចរចាជាមួយក្រុមហ៊ុន Boeing អំពីថាតើយើងអាចទទួលជំនួស(យន្តហោះដែលចិនបញ្ជាទិញ)ទាំងនោះបានដែរឬទេ»។

ការឱ្យដឹងរបស់លោក លោក Ismail បែបនេះ ធ្វើឡើងក្រោយមានសេចក្ដីរាយការណ៍ថា ក្រុមហ៊ុន Boeing ហាក់ដូចជាកំពុងដឹកជញ្ជូនយន្តហោះ 737 MAX មួយចំនួនរបស់ខ្លួន ត្រឡប់ពីចិនទៅកាន់សហរដ្ឋអាមេរិកវិញ មុនប្រគល់ទៅឱ្យអតិថិជនចិន ដែលបង្កការលើកឡើងថា ចិនបដិសេធការបញ្ជាទិញក្នុងបរិបទពន្ធរបស់ ត្រាំ។ ទាំងក្រុមហ៊ុន Boeing និងចិន មិនបានធ្វើអត្ថាធិប្បាយយ៉ាងណានោះទេ។
គួរគូសបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ទូទាំងពិភពលោក រួមទាំងម៉ាឡេស៊ី បានបញ្ជាទិញយន្តហោះថ្មីៗ ប៉ុន្តែប្រឈមមុខនឹងការពន្យាពេលទទួលបាន ដោយសារការរាំងស្ទះខ្សែច្រវ៉ាក់ផ្គត់ផ្គង់ក្រោយវិបត្តិកូវីដ១៩ និងការធ្លាក់ចុះនៃផលិតកម្មរបស់ក្រុមហ៊ុន Boeing ដោយសារតែការត្រួតពិនិត្យបទប្បញ្ញត្តិផ្សេងៗ៕
-
ព័ត៌មានជាតិ១០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


