កីឡា
ក្លិបលំដាប់ UCL ពីរកំពុងឈានមុខគេ ក្នុងការចុះកុងត្រាយក Garnacho ពី Man United
ក្លិបលំដាប់ Champions League ចំនួន ២ រួមមាន Atletico Madrid និង Bayer Leverkusen កំពុងឈានមុខគេក្នុងការចុះកុងត្រាយកខ្សែប្រយុទ្ធស្លាប Alejandro Garnacho ពី Manchester United។

Garnacho បានធ្វើឱ្យគេចាប់អារម្មណ៍ខ្លាំងមែនទែន បន្ទាប់ពីគាត់បង្ហាញទម្រង់លេងយ៉ាងល្អប្រសើរជាមួយ Man United ជិត ៣ រដូវកាលមកនេះ ក្នុងនោះគាត់លេងបានចំនួន ១៣៦ ប្រកួត រកបាន ២៥ គ្រាប់ និង ២១ បញ្ជូន (assist)។
ទោះបីជាយ៉ាងណាក៏ដោយ ដោយសារបញ្ហាហិរិញ្ញវត្ថុ បានធ្វើឱ្យថ្នាក់លើរបស់ Man United ពិចារណាចង់លក់ខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន វ័យ ២០ ឆ្នាំរូបនេះចេញនៅទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ។ ក្នុងនោះយោងតាមការចុះផ្សាយដោយ TEAMTalk បានឱ្យដឹងថា មានក្លិប ២ ដែលកំពុងចាប់អារម្មណ៍លើ Garnacho គឺអតីតក្លិបរបស់គេ At Madrid និង Bayer Leverkusen ហើយភាគីក្លិបទាំង ២ នេះ ក៏បានបើកការចរចាជាមួយខាងភាគីក្រុមបិសាចក្រហមរួចរាល់ហើយដែរ។

សូមបញ្ជាក់ថា Garnacho ដែលត្រូវបាន Man United តម្លើងមកឈុតធំនៅឆ្នាំ ២០២២ គឺនៅសល់កិច្ចសន្យារយៈពេល ៣ ឆ្នាំទៀតជាមួយក្លិប ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២៨៕

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Sportskeeda
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


