ព័ត៌មានជាតិ
នាយករដ្ឋមន្រ្តីកម្ពុជាប្រកាសថា នឹងសម្ពោធព្រលានយន្តហោះថ្មីនៅខែកក្កដានេះ
នៅក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់កំពង់ផែទេសចរអន្តរជាតិកំពត នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា នៅខែកក្កដានេះ សម្តេច នឹងចូលរួមសម្ពោធបើកឲ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលកំពុងឈានបញ្ចប់ការសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា មានសមិទ្ធផលថ្មីៗជាច្រើនទៀត ដែលរាជរដ្ឋាភិបាលបានខិតខំកសាង និងត្រូវសម្ពោធជាបន្តបន្ទាប់ ដើម្បីបម្រើប្រយោជន៍ដល់ប្រជាពលរដ្ឋនិងការអភិវឌ្ឍសង្គម។ ក្នុងនោះនៅថ្ងៃស្អែក សម្ពេចក៏នឹងទៅសម្ពោធរោងចក្រដំឡើងរថយន្ត FORD របស់អាមេរិកនៅខេត្តពោធិ៍សាត់ផងដែរ។
ជាមួយគ្នានេះ សម្តេចប្រកាសថាក៏នឹងទៅសម្ពោធដាក់ឲ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ នៅអំឡុងខែកក្ដដាខាងមុខនេះ ខណៈអាកាសយានដ្ឋានទំនើបតម្លៃជាង ១៥០០ លានដុល្លារ របស់កម្ពុជានេះសម្រេចការសាងសង់បានប្រមាណជាង ៩៥% ដែលគ្រោងបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខនេះ។

រំលេចពីការបើកឲ្យដំណើរការកំពង់ផែទេសចរណ៍អន្តរជាតិកំពត នាយករដ្ឋមន្រ្តីកម្ពុជាបានអះអាងថាគឺជាសមិទ្ធផលថ្មីមួយទៀត ដែលសម្តេចបានចូលរួមសម្ពោធនៅក្រោយពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ។
បើតាមប្រមុខរដ្ឋាភិបាល រាជរដ្ឋាភិបាលមិនល្អឥតខ្ចោះនោះទេ តែនឹងបន្តប្រឹងប្រែងកសាងសមិទ្ធផលថ្មីៗ ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។
អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចការសាងសង់បានប្រមាណ ៩៥% និងគ្រោងដាក់ឲ្យប្រើប្រាស់នៅអំឡុងខែកក្កដាឆ្នាំ ២០២៥។
អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលនឹងក្លាយជាមជ្ឈមណ្ឌលដឹកអ្នកដំណើរប្រចាំតំបន់ ត្រូវបានសាងសង់ឡើងក្រោមទុនវិនិយោគប្រមាណ ១ ៥០០ លានដុល្លារ ខណៈដំណើរការសាងសង់បានគិតគូរយកចិត្តទុកដាក់លើគ្រប់ចំណុច ដើម្បីក្លាយជាអាកាសយានដ្ឋានលំដាប់កំពូលមួយរបស់ពិភពលោក៕
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ១ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


