Connect with us

ចរាចរណ៍

ភិនភាគ​រថយន្ត Rolls-Royce ជួបគ្រោះថ្នាក់យប់មិញ ម្ចាស់​ជា​អតីត​ភរិយា​លោក​ឌួង ឆាយ

បានផុស

នៅ

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍យប់មិញ ដែល​រថយន្តទំនើប Rolls-Royce មួយ​គ្រឿង​បាន​បុក​រនាំង​ពុះចែកទ្រូងផ្លូវខូចខាត​យ៉ាងដំណំ បើ​តាមភិនភាគ​ស្លាក​លេខ​រថយន្ត​ គឺ​ម្ចាស់​រថយន្ត​នេះ​គឺ​អ្នកនាង ដេត ម៉ាលីណា អតីតភរិយា​លោកឌួង ឆាយ។

យ៉ាងណា​សមត្ថកិច្ច​នៅកន្លែង​កើតហេតុ​មិន​បាន​បញ្ជាក់​អត្តសញ្ញាណម្ចាស់​​រថយន្ត​នោះ​ទេ គ្រាន់​តែ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​នេះ​មិន​បង្ក​របួសដល់អ្នក​បើកបរ​នោះទេ។

ក្រោយកើតហេតុប៉ុន្មាន​ម៉ោង លោក ឌួង ឆាយ​បាន​បង្ហោះសាររៀបរាប់​ថា​ “អ្នកជាម្តាយកូនៗរបស់យើង ខ្ញុំសង្ឃឹមថាអ្នកនឹងមិនមានគ្រោះថ្នាក់អ្វីកើតឡើងចុះ។ អានិតកូនៗយើង”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាក Rolls Royce ពណ៌សមួយគ្រឿងពាក់ស្លាកលេខកម្ពុជា MR-IDOL ធ្វើដំណើរទិសដៅពីកើតទៅលិចមកដល់ចំណុចកើតហេតុខាងលើផ្លូវកោងបន្តិច សង្ស័យម្ចាស់បើកលឿនបួងចង្កូតមិនទាន់ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យរងការខូចខាតអស់មួយកង់ រួមទាំងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមរាបដល់ដី។ ឯរថយន្តផ្ទប់ជាប់ជាមួយទ្រូងផ្លូវខូចខាតផ្នែកខាងមុខយ៉ាងដំណំទៅមុខលែងរួច។

បច្ចុប្បន្ន​ រថយន្តត្រូវ​បាន​សមត្ថកិច្ច​យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បី​រង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃរំពឹងថា ចំនួនភ្ញៀវទេសចរណ៍ចិនអាចកើនឡើងខ្លាំង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មេដឹកនាំសហភាពអឺរ៉ុប ផ្ដល់ជំនួយហិរញ្ញវត្ថុ ជាង ៥ពាន់លានដុល្លារ ដល់អ៊ុយក្រែន

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់អាស៊ាន ជួបប្រជុំសិក្ខាសាលា​លើក​ទី​២​ ស្តី​ពី​​បញ្ហា​គ្រឿងញៀន (ASOD)

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរ បូមទឹកទន្លេវ៉ៃកូកំពង់ចាមរយៈពេល១៦ថ្ងៃ ដើម្បីសង្គ្រោះស្រូវជិត១ម៉ឺនហិកតា ក្នុងខេត្តព្រៃវែង

ព័ត៌មានជាតិ៧ ម៉ោង មុន

អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រារព្ធពិធីបំពាក់ឋានន្ដរស័ក្ដិ និងប្រកាសចូលកាន់តំណែង ដល់លោក ហែម សុវត្ថិ

Sokha Hotels

ព័ត៌មានពេញនិយម