ព័ត៌មានជាតិ
១សប្ដាហ៍ នគរបាលសង្កាត់ស្ទឹងមានជ័យទី១ ឃាត់ម៉ូតូជិះបញ្ច្រាសជាង៥០គ្រឿង និងកង់បីឥណ្ឌា២គ្រឿង
កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ឃាត់ម៉ូតូជាង៥០គ្រឿង និងកង់បីឥណ្ឌា២គ្រឿង ដែលជិះបញ្ជា្រាស រាប់ចាប់ពីថ្ងៃទី០៦ មកដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ បញ្រ្ចាសទិសនៅលេីកំណាត់ផ្លូវ ២១៧ សង្កាត់ស្ទឹងមានជ័យទី១។

ទំព័រហ្វេសប៊ុកសាលាសង្កាត់ស្ទឹងមានជ័យ សរសេរអំពីលទ្ធផល នៃការឃាត់ទុកម៉ូតូដែលបើកបរបញ្ច្រាសទិសក្នុងន័យដើមដូច្នេះ៖« អនុវត្តន៍ចាប់បញ្រ្ចាសតាំងពីថ្ងៃទី៦.២.២០២៥ មកដល់ថ្ងៃទី១៤.២.២០២៥ ឃាត់ម៉ូតូមករក្សាទុកនៅប៉ុស្ដិ៍សរុប:+ម៉ូតូ៥៤គ្រឿង +កង់បីផាសអាប់០២គ្រឿង»។

សាលាសង្កាត់ស្ទឹងមានជ័យទី១ ឱ្យដឹងចំពោះយានយន្តដែលឃាត់ទុក គឺសមត្ថកិច្ច ឃាត់រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យត្រឹមតែរយៈពេល០១ថ្ងៃប៉ុណ្ណោះ ដេីម្បីធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា រួចប្រគល់ជូនម្ចាស់យានយន្តវិញ ដោយពុំមានការផាកពិន័យឡេីយ ។

សាលាសង្កាត់ ក៏បានឱ្យដឹងថា នៅថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ២០២៥ នេះ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ សហការជាមួយកម្លាំង គណ:បញ្ជាការឯកភាពខណ្ឌមានជ័យ និង សង្កាត់ស្ទឹងមានជ័យទី១ ដឹកនាំដោយ លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី១ បានធ្វេីការអនុវត្តន៍ ច្បាប់ចរាចរណ៍ចំពោះអ្នកជិះបញ្រ្ចាសទិស នៅលេីកំណាត់ផ្លូវ ២១៧ សង្កាត់ស្ទឹងមានជ័យទី១ ដោយឃាត់បានម៉ូតូជិះបញ្ជ្រាសម៉ូតូចំនួន០៥គ្រឿង យកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ រង់ចាំចំណាត់ការជំនាញបន្ដ ។

ជាការកត់សម្គាល់ ចាប់តាំងពីសមត្ថកិច្ចសង្កាត់ស្ទឹងមានជ័យទី១ ចាប់ផ្ដើមឃាត់ទុកម៉ូតូដែលជិះបញ្ច្រាស និងជិះបញ្ចា្រសតាមរថយន្តសឺរ៉ែនរបស់អគ្គនាយកដ្ឋានពន្ធនាគារ អ្នកប្រើប្រាស់បណ្ដាញសង្គម បានសាទរ និងគាំទ្រចំពោះវិធានការមួយនេះ និងស្នើឱ្យអនុវត្តន៍ឱ្យបានជាប់ជាប្រចាំ និងត្រូវតែដាក់ពិន័យឱ្យបានតឹងតែងចំពោះម្ចាស់យានយន្តដែលជិះបញ្ច្រាស៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


