ចរាចរណ៍
អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី ១ ដកហូតម៉ូតូអ្នកជិះបញ្ច្រាស ១៥ គ្រឿង មករក្សាទុក ក្រោយណែនាំមិនស្ដាប់
នៅថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី ១ សហការជាមួយកម្លាំងសមត្ថកិច្ច បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍នៅតាមបណ្តោយផ្លូវ ២១៧ ដកហូតម៉ូតូអ្នកជិះបញ្ច្រាស ១៥ គ្រឿង មករក្សាទុក ក្រោយណែនាំមិនស្ដាប់។ ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍នេះ ធ្វើឡើង បន្ទាប់ពីអាជ្ញាធរបានអប់រំជាច្រើនលើកច្រើនសា តែមិនស្តាប់តាមការណែនាំ។

បើតាមការបញ្ជាក់ពី លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី ១ បានប្រាប់កម្ពុជាថ្មីឱ្យដឹងថា យុទ្ធនាការចាប់ឃាត់យានយន្តយកទៅរក្សាទុកនៅពេលនេះ ធ្វើឡើងបន្ទាប់ពីកម្លាំងអាជ្ញាធរធ្លាប់បានអប់រំណែនាំជាច្រើនលើកកន្លងទៅហើយ តាមរយៈការដាក់កម្លាំង ដើម្បីណែនាំឱ្យពួកគាត់ បើកបរនៅលើផ្លូវអាទិភាពរបស់ខ្លួន។

សូមបញ្ជាក់ថា ត្រង់ចំណុចផ្លូវ ២១៧ នេះ មានផ្លូវកាត់ទទឹងជាច្រើនដែលប្រជាពលរដ្ឋធ្វើដំណើរយ៉ាងមមាញឹកបង្កឲ្យមានការកកស្ទះយ៉ាងខ្លាំងផងដែរ ទើបធ្វើឲ្យអ្នកដំណើរមួយចំនួនតូចតែងតែបើកបរបញ្ច្រាសទិសដូច្នេះ។

ជាមួយនេះ អាជ្ញាធរ បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមសហការគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងបញ្ឈប់ការធ្វើចរាចរណ៍បញ្ច្រាសទិសដែលធ្វើឱ្យបាត់បង់សោភ័ណភាពក្នុងទីក្រុង ព្រមទាំងបង្កគ្រោះថ្នាក់ជាយថាហេតុ៕
អត្ថបទ ៖ ម៉េង



-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


