ចរាចរណ៍
ស្លាប់ម្នាក់របួសធ្ងន់ស្រាល៣នាក់ ដោយសារគ្រោះថ្នាក់ចរាចរ រថយន្តបុកម៉ូតូ៣គ្រឿង
កំពត ៖ យ៉ាងហោចណាស់ មនុស្សម្នាក់បានស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ រថយន្តទំនើបម៉ាកFORD ពណ៌ខ្មៅ ដោយរថយន្តបានបុករះម៉ូតូចំនួន៣គ្រឿង ក្នុងទិសដៅផ្ទុយគ្នា។
គ្រោះថ្នាក់គួរឱ្យព្រឺព្រួចនេះ បានកើតឡើងនៅវេលាម៉ោង១និង២៤នាទី រសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចមុខផ្សារកំពង់ត្នោត ភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត លើកំណាត់ផ្លូវជាតិលេខ៣៣ រវាងរថយន្តនិងម៉ូតូ៣គ្រឿង។

ជុំវិញករណីគ្រោះថ្នាក់ចរាចរខាងលើ បើតាមការរៀបរាប់ពីសាក្សីដែលឃើញហេតុការណ៍ផ្ទាល់ភ្នែកបាននិយាយថា មុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាកហ្វត(FORD)ពណ៌ខ្មៅបោះពួយមកពីកើតទៅលិច លុះមកដល់ចំណុចគ្រោះថ្នាក់ ក៏ជ្រុលទៅបុកម៉ូតូC125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១០ ពាក់ស្លាកលេខ ភ្នំពេញ 1AO-1062 ដែលបើកបរមកពីលិចទៅកើតបណ្តាលឱ្យម្ចាស់ម៉ូតូរបួសធ្ងន់ បាក់ជើងស្តាំ ហើយរថយន្តបង្កបានរេចង្កូតជ្រុលទៅបុកម៉ូតូម៉ាក125 ចំនួន១គ្រឿង ដែលធ្វើដំណើរមកពីលិចទៅកើតដូចគ្នា រួចរថយន្តបន្តជ្រុលទៅបុកម៉ូតូ១គ្រឿងទៀតដែលម្ចាស់កំពុងចតឈប់ទិញម៉ាស នៅចិញ្ចើមផ្លូវ បណ្តាលឱ្យអ្នកជិះម៉ូតូទាំង៣ គ្រឿង មានអ្នកស្លាប់និងរងរបួសធ្ងន់ស្រាលដេករដូករណែលតែម្តង។
ចំពោះករណីគ្រោះថ្នាក់ខាងលើ សមត្ថកិច្ចដែលចុះមកវាស់វែង បានឱ្យដឹងថា អ្នកស្លាប់ក្នុងហេតុការណ៍នេះ មានឈ្មោះ ណូត អាស៊ីយ៉ាស់ ភេទស្រី អាយុប្រលែលជាង៤០ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំក្នុងឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ដោយស្ត្រីរងគ្រោះជិះម៉ូតូម៉ាកC125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1CM-8524 ដឹកសាច់ក្រកលក់។ ចំណែកអ្នកជិះម៉ូតូ២គ្រឿងផ្សេងទៀត សមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ដោយសារជនរងគ្រោះរងរបួសធ្ងន់ ហើយត្រូវបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ដោយឡែកអ្នកបើកបររថយន្តបង្កបានគេចខ្លួនបាត់ស្រមោលឈឹង។
បច្ចុប្បន្នមធ្យោបាយពាក់ព័ន្ធ ក្រោយពីវាស់វែងសមត្ថកិច្ចបាននាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទឹកឈូ ដើម្បីទុកដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ ៖ សេង ណារិទ្ធ


-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?