Connect with us

ចរាចរណ៍

ផឹក​ស្រវឹង​ចេញពីផ្ទះ​ប្រពន្ធចុង ស្លៀក​លី​អូ​បើករថយន្ត​ដូច​ហោះ បុក​រថយន្ត​សណ្តោង​ពីក្រោយ​ស្លាប់​ភ្លាម

បានផុស

នៅ

បាត់ដំបង ៖ បុរសរងគ្រោះ​ម្នាក់​ដែល​គេ​ដឹង​ថា មាន​ប្រពន្ធ​ពីរ បាន​បើករថយន្ត​យ៉ាង​លឿន​ទៅបុក​រថយន្ត​សណ្តោង​ចំ​ពីក្រោយ បណ្តាល​អោយ​ស្លាប់​ទាំង​រំលង​អធ្រាត្រ បន្ទាប់ពី​បាន​ផឹក​ស៊ី​ស្រវឹង​ពី​ផ្ទះ​ប្រពន្ធចុង​រួចមក​។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើត​ឡើង នា​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​០០ និង ២០​នាទី រំលង​អធ្រា​ត្រ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥៧B ចន្លោះ​បង្គោល​គីឡូ​លេខ​៦ និង​លេខ ៧ ស្ថិតក្នុង​ក្រុមទី​១ ភូមិ​តាំងយូ ឃុំ​អូរ​ដា ស្រុក​កំរៀង ខេត្តបាត់ដំបង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​ការ​អះអាង​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា នៅ​មុនពេល​កើតហេតុ គឺមាន​រថយន្ត​១​គ្រឿង ម៉ាក​លុច​ស៊ី​ស​៣០០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 2i-0908 ភ ព បើកបរ​ដោយ​ឈ្មោះ ហុន ឆាន ភេទ​ប្រុស អាយុ​៥៣ រស់នៅ​ភូមិ​អូរ​គគី ឃុំ​អូរ​ដា ស្រុក​កំរៀង ខេត្តបាត់ដំបង​។

គឺ​រថយន្ត​នេះ​បាន​បោះពួយ​យ៉ាង​លឿន ចេញពីផ្ទះ​ប្រពន្ធចុង និង​ស្ថិតក្នុង​សភាព​ស្រវឹង ដោយ​គេ​ស្លៀក​តែ​ខោ​លី​អូ​ប៉ុណ្ណោះ ក្នុង​គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​ប្រពន្ធដើម​នៅ​ភូមិ​កំ​ប្រង់ ឃុំ​តា​ក្រី ស្រុក​កំរៀង​។​

​លុះ​មកដល់​ត្រង់​ចំណុច​កើតហេតុ បាន​បុក​គូទ​រថយន្ត​ធំ​ពីក្រោយ​ដែល​រថយន្ត​ធំ​នោះ​កំពុង​សណ្តោង​គ្នា បណ្តាល​ឲ្យ ស្លាប់​នៅ​កន្លែង​កើតហេតុ ដោយ​រថយន្ត​ធំ​ដែល​ធ្វើដំណើរ​ស្រប​ទិស​គ្នា​នោះ​ម៉ាក NISSAN DIESEL ផ្លូវ​ប្រាំ ពណ៌​ក្រហម លឿង ពាក់​ស្លាក​លេខ​3A-0034 ប ជ អ្នកបើកបរ​រត់គេច​ខ្លួន​បាត់។​

សមត្ថកិច្ច​បាន​ស្រង់​សម្តី​ប្រពន្ធចុង​ដោយ​បាន​និយាយ​ថា គាត់​បើក​ចេញ​មក​គឺ​គាត់​បាន​ផឹក​ស្រវឹង​ហើយ ទើប​បណ្តាលអោយ​គ្រោះថ្នាក់​បែបនេះ​។ បច្ចុប្បន្ន​សមត្ថកិច្ច​បា​ន​នាំ​យក​រថយន្ត​ទាំងពីរ​ទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន ដោយឡែក​សព ក៏​ត្រូវ​បាន​ប្រគល់អោយ​ប្រពន្ធ​ទាំងពីរ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

អត្ថបទ ៖ សោ និយម​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

មីយ៉ាន់ម៉ារងការខូចខាតធ្ងន់ធ្ងរទូទាំងប្រទេស ខណៈចំនួនអ្នកស្លាប់បន្តកើនឡើង

ព័ត៌មានជាតិ៦ នាទីutes មុន

កម្ពុជាបានទទួលបានការសាទរលើការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មពី WTO ​

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

អាជ្ញាធរ​ក្រុង​បាងកក​ ប្រកាស​ថា ខុនដូ​ចំនួន​៦​គ្មាន​សុវត្ថិភាព​ទៀត​ឡើយ​​បន្ទាប់​ពី​រញ្ជួយ​ដី

សន្តិសុខសង្គម១៨ នាទីutes មុន

សំណុំរឿងឃាតកម្ម សម្លាប់ក្មេងស្រីនៅស្រុកអង្គរជុំ នគរបាលខេត្តសៀមរាប បង្ក្រាបបានហើយ

ព័ត៌មានជាតិ១៩ នាទីutes មុន

ខេត្ត​កំពង់ចាម​ជា​ខេត្តដំបូងគេ​ បញ្ចប់ការងារវាស់វែងដីធ្លី​ជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម