Connect with us

ចរាចរណ៍

រថយន្ត​ម៉ា​ស្តា ​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​ព្រូស​បុក​ពេញទំហឹង​

បានផុស

នៅ

ភ្នំពេញ ៖ រថយន្ត​ម៉ា​ស្តា​មួយគ្រឿង​បើ​ក​ឆ្លងផ្លូវ​ជិត​ផុត​ទៅ​ហើ​យ​ស្រាប់​តែមាន​រថយន្ត​ព្រូស​បើក​លឿន​ចាប់​ហ្វ្រាំង​មិនទាន់​ជ្រុល​បុក​ពី​ចំហៀង​ពេញទំហឹង​ បណ្តាល​ឱ្យ​រង​ការខូចខាត​ទាំងសងខាង​យ៉ាងដំណំ​តែ​មិនមាន​មនុស្ស​រងរបួស​នោះទេ​។

ហេតុការណ៍ នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២២ នៅ​ចំណុច​ផ្លូវ​លេខ​២៥៧ កែង​ផ្លូវ​កម្ពុជា​ក្រោម ក្នុង​សង្កាត់​ទឹកល្អក​ទី​១ ខណ្ឌទួលគោក រាជធានី ភ្នំពេញ។

​តាម​ប្រ​ភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុនពេល​កើត​ហេតុ​គេ​បាន​ឃើញ​រថយន្ត​ម៉ាក​ម៉ា​ស្តា ពណ៌​ស ពាក់​ស្លាក​លេខ គជប ២-០០៤១ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២៥៧ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ឆ្លងផ្លូវ​កម្ពុជា​ក្រោម ​ខណៈ​ឆ្លង​ជិត​ផុត​ស្រាប់​តែមាន​រថយន្ត​ម៉ាក​ព្រូស​ពណ៌​ទុយោ ពាក់​ស្លាក​លេខ​កម្ពុជា SITHIKA9 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម​ក្នុង​ល្បឿន​លឿន​ចាប់​ហ្វ្រាំង​មិនទាន់​ក៏​ជ្រុល​បុក​ចំ​ពី​ចំហៀង​ពេញទំហឹង​បណ្តាលឱ្យ​រថយន្ត​ម៉ា​ស្តា​ផ្ទុះ​ពោង​សុ​វត្ថិភាព​ចំណែក​រថយន្ត​ព្រូស​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ តែ​សំណាង​មិនមាន​មនុស្ស​រងរបួស​នោះទេ​។

ក្រោយ​កើ​ត​ហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​ចំណុច​កើត​ហេតុ​និង​ធ្វើ​ការវាស់វែង​យក​ទៅ​​រក្សាទុក​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​៕

ដោយ ​៖ ​សុខា​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម