ចរាចរណ៍
Update៖ រថយន្តមួយគ្រឿង បោះពួយលឿនទៅបុកម៉ូតូចតចោលក្បែរផ្លូវ ២ គ្រឿង ស្លាប់ ២ នាក់ របួស ៣ នាក់
រថយន្តនីសាន់ណាវ៉ារ៉ា បានបើកបោះពួយក្នុងល្បឿនលឿន ដោយមិនប្រកាន់ស្តាំឡើងវ៉ាជែងជ្រុលទៅបុកម៉ូតូចតចោលក្បែរជាយផ្លូវ ២ គ្រឿងបណ្តាលឲ្យ របួសធ្ងន់ ៣ នាក់ និងស្លាប់មនុស្ស ២ នាក់នៅនឹងកន្លែង។

លោកវរសេនីយ៍ទោ តាំង លីហេង អធិការនគរបាលស្រុកជីក្រែង បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ ២០២២ នេះថា ករណីគ្រោះថ្នាក់ចរាចរកាលពីល្ងាចថ្ងៃទី ០៥ ត្រង់ចំណុចមុខតូបលក់ដូរឈ្មោះ ចិន រុំាំ ស្ថិតនៅក្នុងភូមិដំរីឆ្លង ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ចន្លោះបង្គោលគីឡូម៉ែត្រ ២៦៥ និង ២៦៦លើផ្លូវជាតិលេខ ០៦ រវាងរថយន្ត និងម៉ូតូឈប់ក្បែរជាយផ្លូវខាងត្បូងក្បាលទៅកើត។

លោកបន្តថា មានរថយន្តម៉ាក NISSAN NAVARA ពាក់ស្លាកលេខ ភ្នំពេញ 2X -9931 មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ ដឹកមនុស្ស ០១នាក់ មិនស្គាល់អត្តសញ្ញាណ របួសធ្ងន់បញ្ជូនមកពេទ្យខេត្ត។ លោកក៏បានបន្តថា រថយន្តបង្កបានបុកម៉ូតូម៉ាក HONDA C125 អ្នកបើកបរឈ្មោះ ឃិន មុំ ភេទស្រី អាយុ ៣០ ឆ្នាំ រស់នៅភូមិពាក់ស្ពា ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប (ស្លាប់) បានដឹកមនុស្ស០១នាក់ ឈ្មោះ លី ណាត ភេទស្រី អាយុ ៦០ ឆ្នាំ ត្រូវជាម្តាយ(ស្លាប់) ឈប់ក្បែរជាយផ្លូវខាងត្បូងក្បាលទៅកើត មនុស្សអង្គុយលើម៉ូតូ ហើយហួសទៅបុក ត្រូវដៃឈ្មោះ វឿន សុផាន់ណា ភេទប្រុស អាយុ ១១ឆ្នាំ (របួសធ្ងន់)រស់នៅភូមិដំរីឆ្លង ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប អង្គុយលើម៉ូតូម៉ាក SMASH ពាក់ស្លាកលេខភ្នំពេញ 1CG-1191 ឈប់ក្បែរជាយផ្លូវខាងត្បូងក្បាលទៅកើត។ លោកបន្ថែមថា មូលហេតុអ្នកបើកបររថយន្តមិនប្រកាន់ស្តាំ និងម៉ូតូ០២គ្រឿងឈប់ក្បែរជាយផ្លូវ។



ចំពោះករណីនេះដែរ សមត្ថកិច្ចបានប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកជីក្រែង ដើម្បីអនុវត្តតាមនីតិវិធី៕
អត្ថបទ៖ កុសល
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


