ចរាចរណ៍
ពលករខ្មែរ ៣ នាក់ ស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅថៃ
យ៉ាងហោចណាស់ក៏មានពលករខ្មែរ ស្លាប់ ៣ នាក់ដែរ ក្នុងចំណោម ៧ នាក់ ខណៈដែលពួកគេបានធ្វើដំណើរតាមរថយន្តថៃ ក្នុងទិសដៅទៅកាន់ទីក្រុងបាងកក ហើយក៏បានបុកនឹងគូទរថយន្តធំពីក្រោយ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣ ទៀបភ្លឺ កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២២ លើកំណាត់ផ្លូវលេខ ៣៥៩ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៥៤-៥៥ ក្នុងភូមិ១ ឃុំក្រកសំបូរ ស្រុកសិរីមហាពោធិ ខេត្តប្រាជីនបូរី ប្រទេសថៃ។

តាមការបំភ្លឺពីសាក្សីបានបញ្ជាក់ថា នៅមុនពេលកើតហេតុ គឺមានរថយន្តមួយគ្រឿង ម៉ាកនីសាន់ណាវ៉ារ៉ា ពណ៌ស ពាក់ស្លាកលេខ ស្រះកែវ ៣៦០៩ បើកបរដោយជនជាតិថៃ គឺមកដឹកពលករខ្មែរចំនួន ៧ នាក់ ពីស្រុកអារញ្ញប្រាថេត បែរមុខទៅរកខេត្តឆៈឈើងសៅ។ សាក្សីបានបន្តថា លុះដល់ត្រង់ចំណុចកើតហេតុ ដោយសារតែរថយន្តមានល្បឿនលឿន និងដោយយប់ងងឹតផងនោះ ធ្វើឲ្យរថយន្តបានបុកទៅនឹងគូទរថយន្តសណ្តោង ដែលមានដឹកដើមប្រេងខ្យល់ពេញទ្រុង បណ្តាលឲ្យអ្នកបើកបរដែលជាជនជាតិថៃ និងពលករខ្មែរ ៣ នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង ឯពលករ ៤ នាក់ទៀតរងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ កាប៊ីនបុរី ។


បច្ចុប្បន្នសមត្ថកិច្ចថៃ កំពុងស្រាវជ្រាវ រកសាច់ញាតិ និងក្រុមគ្រួសារសពដើម្បីបញ្ជូនមកកាន់ស្រុកកំណើតវិញ៕


អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


