ចរាចរណ៍
នាយរងប៉ុស្តិ៍អំពិល ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ពេលជិះម៉ូតូទៅការពារនៅចំការលោក ខឹម វាសនា
លោក ផ្លង យូឡុង នាយរងប៉ុស្តិ៍អំពិល នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់ ខណៈជិះម៉ូតូទៅបំពេញការងារការពារនៅចំការលោក ខឹម វាសនា នៅជើងភ្នំគូលែន ស្រុកបន្ទាយស្រី។ នេះបើតាមការឲ្យដឹងពី facebook របស់គ្រួសារជនរងគ្រោះបានបង្ហោះកាលពីម្សិលមិញថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
លោក ផ្លង យូរឡុង មានវ័យ៥៣ឆ្នាំ មានតួនាទីជានាយរងប៉ុស្ដិ៍អំពិល នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប បានជួបគ្រោះថ្នាក់ចរាចរណ៍នៅភូមិសាស្ត្រនៃស្រុកសូទ្រនិគម ដោយជិះម៉ូតូបុកគោយន្តបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?
-
ចរាចរណ៍៥ ថ្ងៃ ago
ករណីបុករះស្លាប់៤នាក់នៅស្ពានអាកាសឫស្សីកែវ មានម្នាក់ជានិស្សិតពូកែជំនាញស្ថាបត្យកម្ម និងនគរូបនីយវិទ្យា
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស សុំឲ្យគ្រប់គ្នាអហោសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
គម្រោងទឹកស្អាតធំបំផុតចាយទុនជាង ១០០ លានដុល្លារនៅបាក់ខែង គ្រោងចាប់ផ្តើមសាងសង់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនស្វីសមួយ សន្យានាំយកបច្ចេកវិទ្យាទំនើបឈានមុខគេ ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មន្រ្តីក្រសួងបកស្រាយវីដេអូរថភ្លើងបើកលើផ្លូវជាតិ ពលរដ្ឋសង្ស័យបើកខុសបច្ចេកទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ទឹកស្ទឹងសង្កែខាងក្រោមទំនប់សាលាតាអន រីងគោក ពលរដ្ឋប្រឈមការដឹកជញ្ជូនបើកបរកាណូតមិនបាន