ចរាចរណ៍
របួសមនុស្សមួយចំនួន ពេលឡានក្រុងធ្លាក់ផ្លូវចូលចម្ការស្វាយ
យ៉ាងហោចណាស់ក៏មានអ្នកដំណើរប្រមាណ ៥ នាក់ដែរ រួមទាំងអ្នកបើកបរ ដែលបានរងរបួសបែកក្បាល និងបាក់ជើង ខណៈកំពុងជិះលើរថយន្តក្រុង ហើយរថយន្តកំពុងស្ថិតក្នុងល្បឿនលឿន ស្រាប់តែរេចង្កូតធ្លាក់ផ្លូវចូលក្នុងចម្ការស្វាយ។

បើតាមការរៀបរាប់ពីម្ចាស់ចម្ការស្វាយ បាននិយាយថា នៅវេលាម៉ោង ៣ និង ៤០ នាទី ទៀបភ្លឺ ថ្ងៃទី ១៣ ខែកុម្ភៈនេះ ស្រាប់តែមានរថយន្តក្រុងមួយគ្រឿង បើកធ្លាក់ផ្លូវបុករបងគាត់បាក់ ហើយបានជ្រុលទៅបុកខ្ចុះដែលគាត់កំពុងសម្រាកជាមួយកម្មករ និងមានចម្ងាយប្រមាណ ៣០ ម៉ែត្រ ពីផ្លូវជាតិ បណ្ដាលឲ្យកម្មករគាត់ម្នាក់រងរបួស។

នៅពេលនោះដែរ លើរថយន្តមានអ្នកដំណើរតែ ៧ នាក់ប៉ុណ្ណោះ ដោយខ្លះបែកក្បាល និងមានម្នាក់បាក់ជើង។ ដោយឡែកអ្នកបើកបរក៏រងរបួសបែកក្បាលដែរ ហើយភ្លាមៗនោះ ក៏មានរថយន្តគ្នាគេមកទទួលយកមនុស្សចេញទៅអស់ ព្រមទាំងបានដោះស្លាកលេខយកទៅជាមួយផង។ រថយន្តនេះគឺរត់ឈ្នួល ក្នុងទិសដៅ សំពៅលូន . កាប៊ីន . ឡែម (រត់តាមបណ្ដោយខ្សែបន្ទាត់ព្រំដែន ៣ ស្រុកខាងលិច)។

ក្រោយពីសមត្ថកិច្ចចុះត្រួតពិនិត្យអាចសន្និដ្ឋានបានខ្លះៗថា រថយន្តនេះរេធ្លាក់ផ្លូវក្នុងល្បឿនលឿន ដោយសារបែកកង់ម្ខាង។ បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងចាត់ចែងអូសទៅរក្សាទុកជាបណ្ដោះអាសន្ន៕
អត្ថបទ ៖ សោ និយមរ័ត្ន




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


