ចរាចរណ៍
ជនជាតិចិនម្នាក់ ស្រវឹងស្រា បើករថយន្តបុកបង្គោលសុវត្ថិភាពអមផ្លូវរថភ្លើង ហើយដេកលក់យ៉ាងព្រងើយ
បុរសជនជាតិចិនម្នាក់ ស្រវឹងស្រាជោកជាំ បើកបររថយន្ត ម៉ាក Mercedes មួយគ្រឿង ទៅបុកបង្គោលអមផ្លូវរថភ្លើង ត្រូវបានប្រជាពលរដ្ឋដេញតាមឃាត់បាន ក៏ដេកលង់លក់ក្នុងរថយន្តតែម្ដង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១ យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ស្ថិតតាមបណ្ដោយផ្លូវបេតុងអមផ្លូវរថភ្លើង ខាងលិចប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី ២ សង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមសាក្សីដែលនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនដំបូងគេឃើញបុរសជនជាតិចិនម្នាក់ បើករថយន្ត Mercedes ពាក់ផ្លាកលេខ កម្ពុជា AD.YY520 បុកបង្គោលសុវត្ថិភាពអមផ្លូវរថភ្លើង បណ្ដាលឱ្យរងការខូចខាត រួចបើកគេចពីកន្លែងកើតហេតុ ត្រូវបានប្រជាពលរដ្ឋឃាត់បាន។ ក្រោយមកបុរសជនជាតិចិននោះ ក៏បានផ្ដេកខ្លួនដេកលង់លក់តែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់នាំគ្នាហៅដាស់បុរសជនជាតិចិនខាងលើឱ្យភ្ញាក់ឡើង តែមិនភ្ញាក់ នៅសម្ងំដេកក្នុងរថយន្តធ្វើមិនដឹង ទើបសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅសមត្ថកិច្ចជំនាញចុះមកពិនិត្យជាក់ស្ដែងនៅកន្លែងកើតហេតុ។
សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចុះមកធ្វើការវាស់វែងរួចស្ទូចរថយន្តយកទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕
អត្ថបទ ៖ សំណាង





-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


