ចរាចរណ៍
រថយន្តហ៊ីយ៉ាន់ដាយ បុករបាំងថ្មពុះចែកផ្លូវក្រឡាប់ផ្ងារជើង
រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ស្តារិច បើកបរដោយបុរសជនជាតិចិនក្នុងស្ថានភាពស្រវឹង ក៏ជ្រុលទៅបុករបាំងថ្មពុះចែកផ្លូវបណ្ដាលឱ្យរថយន្តក្រឡាប់រងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥ ព្រឹក ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៥ ជិតក្រសួងអភិវឌ្ឍន៍ជនបទ ផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសជនជាតិចិនម្នាក់ បើករថយន្តម៉ាកហ៊ីយ៉ាន់ដាយស្តារិច ពាក់ស្លាកលេខ ភ្នំពេញ 2BC 8896 បើកធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ទិសដៅពីជើងទៅត្បូង ល្បឿនលឿន ហើយអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែរេចង្កូតជ្រុលទៅបុកនឹងរបាំងថ្មពុះចែកផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យក្រឡាប់ផ្ងារជើងមួយចំហៀង រងការខូចខាតផ្នែកខាងមុខ និងចំហៀងខាងស្ដាំយ៉ាងដំណំ តែមិនគ្រោះថ្នាក់ដល់មនុស្ស គ្រាន់តែអ្នកបើកស្ថិតក្នុងស្ថានស្រវឹង ត្រូវសមត្ថកិច្ចឃាត់ប្រគល់ឲ្យផ្នែកជំនាញចរាចរណ៍បន្ត។ ដោយឡែករបាំងថ្មពុះចែកផ្លូវវិញ រងការខូចខាតខ្ទាតរលំទ្រង់ទ្រាយដើមអស់ ៥ កង់។

ក្រោយកើតហេតុមធ្យោបាយ រួមទាំងអ្នកបើកបរ ត្រូវសមត្ថកិច្ចជំនាញចរាចរណ៍វាស់វែងស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រង់ចាំដំណោះស្រាយតាមនីតិវិធី៕
អត្ថបទ ៖ សុខា

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


