ព័ត៌មានជាតិ
កម្ពុជានាំចេញទំនិញ៤០០តោន ទៅប្រទេសវៀតណាម តាមច្រកឡាប៉ាខេ ក្នុងខេត្តមណ្ឌលគិរី រៀងរាល់សប្ដាហ៍
យោងតាមរបាយការណ៍ប្រចាំសប្តាហ៍របស់មន្ទីរពាណិជ្ជកម្មខេត្តមណ្ឌលគិរី បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាបាននាំចេញទំនិញជាង ៤០០ តោនក្នុងមួយសប្តាហ៍ តាមច្រកព្រំដែនទ្វេភាគីកម្ពុជា-វៀតណាម នៅចំណុចឡាប៉ាខេ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ទំនិញដែលត្រូវបាននាំចេញទាំងអស់នោះភាគច្រើន ជាប្រភេទកសិផលកសិកម្មដូចជា ជ័រកៅស៊ូ គ្រាប់ស្វាយចន្ទីស្ងួត និងទំនិញផ្សេងផ្សេងទៀត។ លោក លឹម ស្រេង ប្រធានមន្ទីរពាណិជ្ជកម្មខេត្តមណ្ឌលគិរី បានប្រាប់កម្ពុជាថ្មី នៅថ្ងៃទី៨ខែ តុលានេះថា ទំនិញកសិផលដែលកម្ពុជានាំចេញទៅប្រទេសវៀតណាមសុទ្ធសឹងជាកសិផលក្នុងខេត្តមណ្ឌលគិរីផ្ទាល់។
ដោយឡែកសម្រាប់ ទំនិញដែលភាគីវៀតណាមនាំចូលមកកម្ពុជាវិញ មានក្នុងបរិមាណនាំចូលបន្តិចបន្តួចតែប៉ុណ្ណោះដែលភាគច្រើនជា បន្លែ និងផ្លែឈើ ដឹកតាមមធ្យោបាយម៉ូតូយកមកចែកចាយដោះដូរនៅតំបន់នោះតែប៉ុណ្ណោះ។
បន្ថែមពីនេះ សម្រាប់នៅច្រកព្រំដែនទ្វេភាគគីតាមស្រុកផ្សេងវិញ អាចមានដឹកបន្លែ ផ្លែឈើ តាមរថយន្តចូលមកក្នុងខេត្តមណ្ឌលគិរីផងដែរ។

លោកបន្តថា បន្ទាប់ពីមានការប៉ះទង្គិចគ្នាដែលបង្កឡើងដោយភាគីថៃ និងព្រំដែនត្រូវបានថៃបិទជាឯកតោភាគី ប្រជាជនកម្ពុជាធ្វើពហិការទំនិញថៃ។ ជាមួយនឹងការធ្វើពហិការនេះ សម្រាប់ច្រកព្រំដែនទ្វេភាគីកម្ពុជា-វៀតណាម ក្នុងខេត្តមណ្ឌលគិរី ការដោះដូរទំនិញមានការកើនឡើងបន្តិច ពោលគឺមិនខុសគ្នាច្រើនទេបើធៀបនឹងពេលមុនៗ។
អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


