Connect with us

ចរាចរណ៍

សង្ស័យស្រវឹងស្រា បើករថយន្តបុករះនៅ ដឺប្រ៊ីត របួសធ្ងន់-ស្រាល មនុស្ស ៣ នាក់

បានផុស

នៅ

សង្ស័យ​ស្រវឹង​ស្រា បុរស​ម្នាក់ បើក​រថយន្ត​លឿន​ដូច​ហោះ រេ​ចង្កូត​បុក​រះ​ម៉ូតូ ០២ គ្រឿង រថយន្ត ០៣ គ្រឿង រួម​ទាំង​រ៉ឺម៉ក ០១ គ្រឿង បណ្ដាល​ឲ្យ​មនុស្ស​ប្រុស-ស្រី ចំនួន ០៣ នាក់ រង​របួស​ធ្ងន់-ស្រាល ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ០៤ និង ២០ នាទី​រសៀល ថ្ងៃ​ទី ០៩ ខែ​តុលា ឆ្នាំ ២០២៥ នៅ​ចំណុច​អាគារ ដឺ​ប្រ៊ី​ត តាម​បណ្ដោយ​ផ្លូវ​លេខ ៧៨ សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ។

តាម​ការ​បញ្ជាក់​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​សង្ស័យ​ស្រវឹងស្រា បើក​រថយន្ត ០១ គ្រឿង ម៉ាក តូ​យូ​តា ឡង់​គ្រឺ​ស័​រ ពណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AA-6878 ​តាម​បណ្ដោយ​ផ្លូវ​លេខ ៧៨ ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មកដល់​ចំណុច​កើតហេតុ ក៏​ជ្រុល​បុក​ម៉ូតូ ០២ គ្រឿង ម៉ាក ស្កុប​ពី ពណ៌​ឈាម​ជ្រូក និង ពណ៌ស បុក​ពីក្រោយ​ពេញទំហឹង បណ្តាលឲ្យ​ស្ត្រី​ជា​អ្នកជិះ​ម៉ូតូ​រង​របួស​ធ្ងន់ និង មនុស្ស​ប្រុស ០២ នាក់​ទៀត រង​របួស​ស្រាល បញ្ជូន​ទៅ​មន្ទីរពេទ្យ​សង្គ្រោះ​ភ្លាមៗ។ ចំណែក​រថយន្ត​បង្ក​មិន​ទាន់​អស់​ល្បឿន បន្ត​ទៅ​បុក​រថយន្ត​ព្រុស ពាក់​ស្លាក​លេខ ភ្នំពេញ 2BU-2543 កំពុង​ចត​ចិញ្ចើម​ផ្លូវ ទៅ​រុញ​ផ្ទប់​ពីក្រោយ​រថយន្ត ០២ គ្រឿង បង្ក​ការ​ខូចខាត​យ៉ាង​ដំណំ។ ភ្លាមៗ ជន​បង្ក ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​យក​ទៅ​សួរនាំ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​ទីតាំង​ខាងលើ រួច​វាស់វែង​យក​រថយន្ត​ទាំង ០២ គ្រឿង រួម​ទាំង ម៉ូតូ ០១ គ្រឿង ទៅ​រក្សាទុក រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម