ជីវិតកម្សាន្ដ
ភ្នាក់ងារព្រមានចំណាត់ការផ្លូវច្បាប់ ក្រោយមានអ្នកលុកលុយឯកជនភាព Lee Dong Wook
កាលពីថ្ងៃទី ១៤ ខែតុលា ទីភ្នាក់ងារ KINGKONG by Starship Entertainment របស់តារាប្រុស Lee Dong Wook បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ ដោយបាននិយាយថា កាលពីពេលថ្មីៗនេះ មានករណីបុគ្គលដែលទៅលេងផ្ទះ និងកន្លែងឯកជនរបស់តួឯកប្រុសដោយគ្មានការអនុញ្ញាត ព្យាយាមទំនាក់ទំនង ឬទុកសំបុត្រមិនសមរម្យ។ សកម្មភាពទាំងនេះជាការបំពានយ៉ាងច្បាស់លើឯកជនភាពរបស់គាត់»។

ទីភ្នាក់ងារនេះក៏បានបញ្ជាក់យ៉ាងច្បាស់ថា «វិធានការផ្លូវច្បាប់កំពុងត្រូវបានពិចារណា។ ពួកយើងនឹងចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងប្រឆាំងនឹងគ្រប់ទម្រង់នៃការរំលោភលើឯកជនភាព រួមទាំងការចូលមើលផ្ទះរបស់តារាសម្ដែអដោយគ្មានការអនុញ្ញាត ការជ្រៀតចូលទៅក្នុងលំហឯកជន ការតាមដានកាលវិភាគក្រៅផ្លូវការ និងការលេចធ្លាយព័ត៌មានផ្ទាល់ខ្លួន»។
KINGKONG by Starship Entertainment ក៏បានបញ្ជាក់បន្ថែមទៀតថា សូម្បីតែការប៉ុនប៉ងដើម្បីទទួលបាន ឬប្រើប្រាស់ព័ត៌មានហោះហើរក៏ត្រូវបានចាត់ទុកថាជាការរំលោភបំពានដែរ។ ការទទួលបានព័ត៌មានលម្អិតអំពីជើងហោះហើរតាមរយៈមធ្យោបាយមិនសមរម្យ ឬឡើងជើងហោះហើរដូចគ្នាដើម្បីទៅជួបសិល្បករអំឡុងពេលនៅក្រៅប្រទេស ឬកាលវិភាគផ្ទាល់ខ្លួនក៏នឹងត្រូវចាត់ទុកជាការរំលោភសិទ្ធិឯកជនផងដែរ”។
សេចក្តីថ្លែងការណ៍បានបន្តទៀតថា អាកប្បកិរិយាបែបនេះគឺជាការបំពានច្បាប់យ៉ាងច្បាស់។ យើងសុំឲ្យមានការយោគយល់ និងកិច្ចសហប្រតិបត្តិការរបស់អ្នកក្នុងការគោរពសុវត្ថិភាព និងសិទ្ធិរបស់សិល្បករ។ ក្រុមហ៊ុនរបស់យើងនឹងបន្តចាត់វិធានការគ្រប់បែបយ៉ាងដើម្បីការពារសិល្បកររបស់យើង។
ដោយឡែក សម្រាប់តារាសម្ដែង Lee Dong Wook នឹងបង្ហាញខ្លួននៅក្នុងរដូវកាលទី២ នៃស៊េរី Disney+ ‘A Shop for Killers ដែលគ្រោងនឹងចេញផ្សាយនៅឆ្នាំក្រោយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
បុគ្គលល្បីៗកូរ៉េធ្លាប់មកកម្ពុជា សុទ្ធតែលើកឡើងថា សុវត្ថិភាព និងមានប្រជាជនរីករាយបំផុត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


