ជីវិតកម្សាន្ដ
បុគ្គលល្បីៗកូរ៉េធ្លាប់មកកម្ពុជា សុទ្ធតែលើកឡើងថា សុវត្ថិភាព និងមានប្រជាជនរីករាយបំផុត
តារាជួរមុខ និង Influencer (អ្នកមានឥទ្ធិពល) នៅក្នុងប្រទេសកូរ៉េជាច្រើនដែលធ្លាប់មកនាពេលកន្លងមក សុទ្ធតែបាននិយាយដូចៗគ្នាថា កម្ពុជាគឺប្រទេសពោរពេញដោយសុវត្ថិភាព មានប្រជាជនចិត្តល្អ និងមានភាពរួសរាយរាក់ទាក់។
ជាក់ស្ដែង ខាងក្រោមនេះគឺជាឧទាហរណ៍ដែលបង្ហាញអំពីតារា ព្រមទាំងអ្នកមានឥទ្ធិពលល្បីៗបានបង្ហាញអំពីអារម្មណ៍ផ្ទាល់ខ្លួនរបស់ពួកគេរៀងខ្លួន។
ទី ១ តារាតីកតុក Hongdae Guy
Youtuber និងជាបុគ្គលមានឥទ្ធិពលនៅលើបណ្ដាញ TikTok លោក Hongdae Guy ដែលជាជនជាតិកូរ៉េខាងត្បូងបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា តាមរយៈក្រុមហ៊ុនស្រាបៀរមួយ។ យ៉ាងណា ដំណើរនៃការមកដល់របស់បុរសសង្ហារូបនេះ បានជួយផ្សព្វផ្សាយអំពីទេចរណ៍នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាការភ្លក់អាហារតាមផ្លូវ និងស្លៀកពាក់ជាឈុតប្រពៃខ្មៃរជាដើម។
ទន្ទឹមនឹងការមកដលរបសលោកដំបូង សរសើរអំពីប្រទេសកម្ពុជាថាស្អាត និងថា «កម្ពុជាសុវត្ថិភាពជាងដែលខ្លួនគិត» លោកនិយាយប្រយោគនេះ នៅពេលដែលដើរកម្សាន្តពេលយប់នៅលើដងផ្លូវថ្មើរជើងចតុមុខ។

ទី ២. តារាយូធូប Pani Bottle
Youtuber ដ៏ល្បី ដែលធ្វើ Vlog អំពីដំណើរកម្សាន្តនៅក្នុងប្រទេសកម្ពុជាច្រើនថ្ងៃបានលើកឡើងថា ប្រជាជនខ្មែរជាមនុស្សមានចិត្តល្អ ម៉ត់ចត់។ ចំណែកឯ អាហារអាចទទួលទានបានសុវត្ថិភាពបំផុត ក៏ពុំសូវភ័យខ្លាចឬព្រួយបារម្ភសូម្បីតែបន្តិចណាឡើយ។

ទី ៣. យូធូប Kwak Tube
YouTuber ដ៏ល្បីល្បាញមួនៅក្នុងប្រទេសកូរ៉េលោក Kwak Tube ធ្លាប់បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាកាលពីប៉ុន្មានឆ្នាំមុន។ លោកបានលើកពីភាពស្ងប់ស្ងែងអំពីប្រាសាទអង្គរវត្តថា មានទេសភាពស្អាតនិងស្ងប់ស្ងាត់។ ជាងនេះទៀត តារាយូធូបរូបនេះថែមទាំងឆ្លៀតបញ្ចាក់ប្រាប់អ្នកគាំទ្រថា «កម្ពុជាមិនគ្រោះថ្នាក់ដូចដែលមនុស្សខ្លះគិតឡើយ»។

៤. កម្មវីធី Korean TV Shows
នៅក្នុងកម្មវិធីទេសចរណ៍របស់កូរ៉េក៏មានការលើកឡើងថា ប្រទេសកម្ពុជាគឺសុវត្ថិភាព និងមិត្តភាពជាចំណងមួយមិនអាចប្រកែកបាន។ ជាពិសេស ថែមទាំងមានទេសភាពស្រស់ស្អាត និងមនុស្សមានអំពើស្និទ្ធស្នាលគួរឲ្យគោរពបំផុត។ មិនត្រឹមតែប៉ុណ្ណឹងទេ ពួកគេក៏លើកឡើងថា នៅស្រុកខ្មែរមានម្ហូបអាហារធូរថ្លៃ អាចបរិភោគបានយ៉ាងងាយស្រួល។
ហេតុអ្វីបានបុគ្គលល្បីៗនៅលើទឹកដីកូរ៉េបែរជាយល់ថា ប្រទេសកម្ពុជាសុវត្ថិភាពទៅវិញ?
ថ្វីដ្បិតតែប្រទេសខ្មែរមានទំហំផ្ទៃដីតូចមែនពិត ប៉ុន្តែមិនមានការរឹតត្បិតឬមួយតឹងតែងដូចប្រទេសធំៗដទសទៀតទេ។ ជាពិសេស ប្រជាជននៅតាមជនបទតែងតែយកចិត្តទុកដាក់ជាមួយភ្ញៀវ មិនថាជំនួយពេលត្រូវការ ឬជាអ្វីមួយឡើយ។ ចំណែកបរិយាកាសវិញ ពោលគឺស្ងប់ស្ងាត់ និងធម្មជាតិ ជាទីកន្លែងមួយដែលមនុស្សជាច្រើនចូលចិត្ត និងដាក់គោលដៅទេសចរណ៍ធំបំផុតមួយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
Influencer កូរ៉េ Hongdae guy ដែលមកជួយផ្សព្វផ្សាយឲ្យ កម្ពុជា ជានរណា?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


