សេដ្ឋកិច្ច
តម្លៃមាសបន្តបំបែកកំណត់ត្រាខ្ពស់ជាង ៥ ០០០ ដុល្លារ មួយតម្លឹង
តម្លៃហាងឆេងមាសបន្តកើនឡើងខ្ពស់ដល់ជាង ៥ ០០០ ដុល្លារក្នុងមួយតម្លឹង នៅព្រឹកថ្ងៃពុធនេះ ដោយសារអត្រាការប្រាក់ធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិក និងស្ថានភាពភូមិសាស្ត្រនយោបាយពិភពលោក។

គិតត្រឹមម៉ោង ៨ ព្រឹកនេះ តម្លៃមាសបានហក់ឡើងដល់ ៥ ០៣៦ ដុល្លារ ក្នុងមួយតម្លឹង ដោយសារអាមេរិកត្រៀមកាត់បន្ថយអត្រាការប្រាក់ម្ដងទៀតនៅចុងឆ្នាំនេះ។
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities កត្តាដែលរុញច្រានឱ្យតម្លៃហាងឆេងមាសកើនឡើងខ្លាំង គឺពាក់ព័ន្ធជាមួយនឹងទំនុកចិត្ត ទាំងវិនិយោគិន និងធនាគារ ដែលគេមើលឃើញថា ប្រាក់ដុល្លារ ទោះបីជារក្សាអត្រាការប្រាក់ក៏ដោយ ឬក៏ដំឡើងអត្រាការប្រាក់ក៏ដោយគ្រាន់តែទប់ក្នុងការ ការពារអត្រាអតិផរណាកើនឡើងតែប៉ុណ្ណោះ។

លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច យល់ឃើញថា៖ «មាស និងថាមពលដើរបញ្ច្រាស់គ្នា ជាធម្មតា នៅពេលដែលមាសឡើងថ្លៃ គឺប្រេងចុះថោក នៅពេលដែលប្រាក់ដុល្លារចុះថោកមាសក៏ឡើងថ្លៃដែរ នេះគឺវាពាក់ព័ន្ធបញ្ហាភូមិសាស្ត្រនយោបាយ នៅពេលដែលភូមិសាស្ត្រនយោបាយ ឬក៏សង្គ្រាមផ្សេងៗ កើតឡើងគឺវាធ្វើឱ្យតម្រូវ ការមានការថយចុះ មានន័យថា ការផលិតថយចុះ ដូច្នេះតម្រូវការនៃថាមពលមានការថយចុះ ដូច្នេះតម្លៃប្រេងសាំងមានការចុះថ្លៃ»។
លោកបណ្ឌិត ជ័យ តិច បន្ថែមថា នៅពេលដែលសេដ្ឋកិច្ចមិនច្បាស់លាស់ គឺធ្វើឱ្យអ្នកវិនិយោគស្ទាក់ស្ទើក្នុងការដាក់ទុន សេដ្ឋកិច្ចមានភាពមិនច្បាស់លាស់ ដូច្នេះ អ្វីដែលជាទំនុកចិត្តគឺការជឿជាក់ទៅលើមាស នៅពេលដែលសេដ្ឋកិច្ចមិនច្បាស់លាស់មាសគឺជាទំនុកចិត្តដ៏ខ្ពស់ ដែលតម្រូវឱ្យមានការទិញចូល ធ្វើឱ្យតម្លៃកើនឡើង៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


