ព័ត៌មានអន្ដរជាតិ
Pete Hegseth គំរាមរុស្ស៊ី ខ្លាំងៗ រឿងសង្គ្រាមនៅអ៊ុយក្រែន
លោក Pete Hegseth រដ្ឋមន្ត្រីសង្គ្រាមអាមេរិក បានគំរាមខ្លាំងៗទៅរុស្ស៊ី ដោយសារតែសង្គ្រាមនៅអ៊ុយក្រែន មិនឃើញមានសញ្ញានៃការថយកម្តៅសោះ។ នេះបើតាមការផ្សាយរបស់ RT កាលពីថ្ងៃពុធទី១៥ខែតុលាឆ្នាំ២០២៥។

ថ្លែងចេញពីមូលដ្ឋានកងទ័ពអាកាសអាមេរិក Ramstein ស្ថិតនៅតំបន់ Rhineland-Palatinate ភាគនិរតីប្រទេសអាល្លឺម៉ង់ លោក Hegseth គំរាមថា «ប្រសិនបើសង្គ្រាមនេះមិនចប់ទេ ហើយប្រសិនបើគ្មានផ្លូវទៅរកសន្តិភាពក្នុងរយៈពេលខ្លីទេនោះ សហរដ្ឋអាមេរិករួមជាមួយសម្ព័ន្ធមិត្ត នឹងចាត់វិធានការចាំបាច់ដើម្បីដាក់បន្ទុកលើរុស្ស៊ី ហើយប្រសិនបើយើងត្រូវតែចាំបាច់ចាត់វិធានការមែន ក្រសួងសង្គ្រាមអាមេរិក ត្រៀមខ្លួនរួចជាស្រេចដើម្បីបំពេញតួនាទីរបស់យើង តាមមធ្យោបាយដែលមានតែសហរដ្ឋអាមេរិកប៉ុណ្ណោះ ដែលអាចធ្វើបាន»។
ការគំរាមនេះកើតឡើងកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រមុខសេតវិមាន ដូណាល់ ត្រាំ ព្រមានថា លោកនឹងបញ្ជូនមីស៊ីល Tomahawk ទៅឲ្យអ៊ុយក្រែន ប្រសិនបើសង្គ្រាមរបស់រុស្ស៊ី មិនបញ្ចប់ទេនោះ។

លោកប្រាប់អ្នកកាសែតថា «ខ្ញុំនឹងប្រាប់ទៅលោកពូទីនថា បើសង្គ្រាមមិនចប់ទេនោះ អ៊ុយក្រែននឹងទទួលបានមីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk ហើយ។ ខ្ញុំនឹងបញ្ជូនមីស៊ីលនេះឲ្យពួកគេ»។
មុននោះ លោកត្រាំ និងប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ក៏ពិភាក្សាគ្នាតាមទូរសព្ទរួចហើយដែរ អំពីវិធីបញ្ចប់ការឈ្លានពានរបស់រុស្ស៊ី ដោយក្នុងនោះការផ្គត់ផ្គង់មីស៊ីល Tomahawk របស់ក្រុងវ៉ាស៊ីនតោនដល់អ៊ុយក្រែន ហាក់ទំនងជាអាចកើតមានឡើង។

សូមជម្រាបជាថ្មី មីស៊ីល Tomahawk រយៈចម្ងាយ២ ៥០០គីឡូម៉ែត្រមួយគ្រាប់តម្លៃ១.៣លានដុល្លារអាមេរិក គឺផលិតដោយក្រុមហ៊ុន RTX របស់សហរដ្ឋអាមេរិក ដែលបានរចនាឡើងដើម្បីវាយប្រហារគោលដៅលើដីគោកដោយភាពជាក់លាក់ខ្ពស់។
ជាធម្មតា មីស៊ីលនេះផ្ទុកក្បាលគ្រាប់ទម្ងន់ ៤០០-៤៥០គីឡូក្រាម មានការផ្ទុះខ្លាំងអាចបំផ្លាញគោលដៅរឹងមាំ ឬបញ្ចេញគ្រាប់បែកចង្កោម ដើម្បីកម្ទេចសព្វាវុធសត្រូវ។
ប្រសិនបើបាញ់ចេញពីអ៊ុយក្រែន មីស៊ីល Tomahawk អាចហោះដល់គោលដៅគ្រប់កន្លែងនៅក្នុងប្រទេសរុស្ស៊ីផ្នែកខាងទ្វីបអឺរ៉ុប រួមទាំងរដ្ឋធានីមូស្គូផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី គំរាមអាមេរិកថា៖ បើ Tomahawk ទៅដល់ដៃអ៊ុយក្រែន គ្រប់គ្នាអាចជួប «អវសានដ៏អាក្រក់» ជាពិសេស ត្រាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


