Connect with us

ព័ត៌មានជាតិ

កម្ពុជា នឹងបង្ហាញភាពជោគជ័យពីវិស័យសុខាភិបាលក្នុងកិច្ចប្រជុំ អង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិចនៅហ្វ៊ីជី

បានផុស

នៅ

កម្ពុជា​ នឹង​បង្ហាញ​ពី​ភាពជោគជ័យ​ពី​វិស័យ​សុខាភិបាល​នៅក្នុង​កិច្ចប្រជុំ​លើក​ទី​ ៧៦ របស់​អង្គការ​សុខភាព​ពិភពលោក ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច នៅ​រដ្ឋធានី​ណា​ឌី សាធារណរដ្ឋ​ហ្វ៊ី​ជី​ នៅ​សប្ដាហ៍​ក្រោយ​ខាងមុខនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​មុនពេល​ដឹកនាំ​គណៈប្រតិភូ​ក្រសួងសុខាភិបាល អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​លើក​ទី​ ៧៦ របស់​អង្គការ​សុខភាព​ពិភពលោក ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច នៅ​រដ្ឋធានី​ណា​ឌី សាធារណរដ្ឋ​ហ្វ៊ី​ជី កាលពី​ថ្ងៃទី​ ១៨​ តុលា លោក​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ​បាន​លើកឡើងថា កិច្ចប្រជុំ​លើក​ទី ​៧៦ របស់​អង្គការ​សុខភាព​ពិភពលោក ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច​នេះ ​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី ​២០ ដល់​ថ្ងៃទី​ ២៤ ខែតុលា ឆ្នាំ​ ២០២៥ នៅ​រដ្ឋធានី​ណា​ឌី សាធារណរដ្ឋ​ហ្វ៊ី​ជី​។

កិច្ចប្រជុំ​អង្គការ​សុខភាព​ពិភពលោក ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច គឺជា​វេទិកា​ថ្នាក់​តំបន់​មួយ ដែល​រៀបចំ​ឡើងជា​ទៀងទាត់​រៀងរាល់ឆ្នាំ ដោយមាន​ការចូលរួម​ពី រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ឬ​តំណាង​រដ្ឋ សមាជិក និង​ដែនដី ចំនួន ៣៧​ ប្រទេស​/​ដែនដី ដើម្បី​រៀបចំ​គោលនយោបាយ ត្រួតពិនិត្យ​កម្មវិធី ឬ​គម្រោង​នានា​ក្នុង​តំបន់ របាយការណ៍​វឌ្ឍនភាព ពិចារណា​កែសម្រួល និង​អនុម័ត​គំនិត​ផ្តួចផ្តើម​ថ្មីៗ។ លើសពីនេះ កិច្ចប្រជុំ​ធ្វើឡើង ដើម្បី​ស្វែងរក និង​អនុម័ត​ដំណោះស្រាយ​បញ្ហា​នានា និង​រៀបចំ​សេចក្ដីសម្រេច ដើម្បី​ផ្ដល់​ការណែនាំ​ការងារ​ទៅ​ការិយាល័យ​ថ្នាក់​តំបន់ និង​ការិយាល័យ​ប្រចាំ​ប្រទេស​សម្រាប់​ឆ្នាំ​បន្តបន្ទាប់​ទៀត​។

ក្នុងកិច្ចប្រជុំ​នោះ លោក​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី នឹង​អញ្ជើញ​ធ្វើ​បទ​អន្តរាគមន៍​លើ​ប្រធានបទ​សំខាន់ៗ ស្តីពី​លទ្ធផល​សម្រេចបាន​ក្នុង​វិស័យ​សុខាភិបាល​របស់​ព្រះរាជាណាចក្រ​កម្ពុជា និង​ផែនការ​អាទិភាព​សុខាភិបាល ដើម្បី​ឈានទៅ​សម្រេច​បានការ​គ្របដណ្តប់​សុខភាព​ជាស​កល (UHC) ដែល​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​លើកកម្ពស់​សុខភាព​ប្រជាជន និង​ភាពជា​ដៃគូ​ដ៏​រឹងមាំ​រវាង​អង្គការ​សុខភាព​ពិភពលោក និង​ក្រសួងសុខាភិបាល​៕

​អត្ថបទ ​៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម