ព័ត៌មានអន្ដរជាតិ
ចិនវ៉ាដាច់អាមេរិក ក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាល្លឺម៉ង់
ប្រទេសចិនបានវ៉ាដាច់សហរដ្ឋអាមេរិកជាថ្មី ក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាល្លឺម៉ង់ ដែលរងហានិភ័យនៃការធ្លាក់ចុះទៅទីផ្សារអាមេរិក ដោយសារតែពន្ធខ្ពស់របស់ប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនៅថ្ងៃពុធ (២២ តុលា)។

ទិន្នន័យបឋមពីការិយាល័យស្ថិតិអាល្លឺម៉ង់ បានបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរបស់អាល្លឺម៉ង់ និងចិន មានប្រមាណ ១៦៣,៤ ប៊ីលានអឺរ៉ូ (១៩០,៧ ប៊ីលានដុល្លារអាមេរិក) ចន្លោះពីខែមករា ដល់ខែសីហា។ ក្នុងរយៈពេលដូចគ្នា ពាណិជ្ជកម្មភាគីជាមួយអាមេរិកវិញ មានប្រមាណ ១៦២,៨ ប៊ីលានអឺរ៉ូ។
សហរដ្ឋអាមេរិក គឺជាដៃគូពាណិជ្ជកម្មកំពូលរបស់អាល្លឺម៉ង់ក្នុងឆ្នាំ ២០២៤ ក្រោយចិនកាន់ដំណែងនេះអស់រយៈពេល ៨ ឆ្នាំ។ វាកើតឡើងចំពេលដែលអាល្លឺម៉ង់ព្យាយាមកាត់បន្ថយការពឹងផ្អែកលើចិន ដោយសារបញ្ហានយោបាយ និងពាណិជ្ជកម្មរវាងប្រទេសទាំង២។ អាល្លឺម៉ង់ និងលោកខាងលិចផ្សេងទៀត បានចោទចិនថាអនុវត្តទីផ្សារមិនស្មើភាពគ្នា រួមទាំងការឧបត្ថម្ភធនដល់ក្រុមហ៊ុនខ្លួនជាដើម។
យ៉ាងណាមិញ និន្នាការថ្មីបានកើតឡើងម្ដងទៀត ចំពេលដែលពន្ធខ្ពស់របស់ ត្រាំ ធ្វើឱ្យអាល្លឺម៉ង់ពង្រឹងនូវការធ្វើពិពិធកម្មទីផ្សាររបស់ខ្លួន។ ពន្ធខ្ពស់ បានធ្វើឱ្យការនាំចេញរបស់អាល្លឺម៉ង់ទៅអាមេរិក ធ្លាក់ចុះ ៧,៤ ភាគរយ ក្នុងរយៈពេល ៨ ខែដើមឆ្នាំនេះ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន មកត្រឹម ៩៩,៦ ប៊ីលានអឺរ៉ូ។ នៅខែសីហា ការនាំចេញទៅកាន់អាមេរិកបានធ្លាក់ចុះ ២៣,៥ ភាគរយ ដែលនេះបង្ហាញពីកំណើននៃនិន្នាការធ្លាក់ចុះ។
ការនាំចេញទៅកាន់ចិនបានធ្លាក់ចុះកាន់តែខ្លាំងជាងការនាំចេញទៅអាមេរិក ប្រមាណ ១៣,៥ ភាគរយ មកត្រឹម ៥៤,៧ ប៊ីលានអឺរ៉ូ នៅ ៨ ខែដើមឆ្នាំ។ ការនាំចូលពីចិនវិញ កើនឡើង ៨,៣ ភាគរយ ដល់ ១០៨,៨ ប៊ីលានអឺរ៉ូ។
អ្នកជំនាញលើកឡើងថា ដោយសារតែពន្ធខ្ពស់ និងភាពរឹងមាំនៃប្រាក់អឺរ៉ូ ការនាំចេញរបស់អាល្លឺម៉ង់ទៅអាមេរិក មិនងើបឡើងវិញភ្លាមៗទេ ខណៈកំណើនការនាំចូលពីចិនបង្កើនកង្វល់សម្រាប់ផលិតកម្មក្នុងស្រុក និងជំរុញការពឹងផ្អែកលើចិន៕
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


