ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិស្ទុះឡើង ក្រោយអាមេរិកប្រកាសទណ្ឌកម្មថ្មីលើក្រុមហ៊ុនប្រេងរុស្ស៊ី
តម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញសម្រាប់ការជួញដូរលើទីផ្សារអាស៊ីនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រោយសហរដ្ឋអាមេរិកប្រកាសទណ្ឌកម្មលើក្រុមហ៊ុនប្រេងរុស្ស៊ីធំៗរួមមាន Rosneft និង Lukoil ពាក់ព័ន្ធនឹងសង្រ្គាមឈ្លានពានអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានកើនឡើង ១,៧៦ ដុល្លារ ឬ ២,៨១ ភាគរយ ដល់ ៦៤,៣៥ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង ៨ និង ៤០ នាទីព្រឹកនៅទីក្រុងហុងកុង ខណៈប្រេងឆៅអាមេរិក ម៉ាក West Texas Intermediate (WTI) បានកើនឡើង ១,៦៨ ដុល្លារ ឬ ២,៨៧ ភាគរយ ដល់ ៦០,១៨ ដុល្លារ/បារ៉ែល។
តម្លៃប្រេងអន្តរជាតិបានធ្លាក់់ចុះប៉ុន្មានសប្ដាហ៍ជាប់ៗគ្នាកន្លងមកនេះរហូតដល់ត្រឹម ឬក្រោម ៦០ ដុល្លារ/បារ៉ែល ដោយសារតែកង្វល់ពាក់ព័ន្ធនឹងកំណើននៃការផ្គត់ផ្គង់ ក៏ដូចជាភាពតានតឹងជម្លោះពាណិជ្ជកម្មអាមេរិក-ចិន ដែលបង្កភាពស្រពិចស្រពិលសេដ្ឋកិច្ច និងកម្សោយតម្រូវការ។
ប៉ុន្តែតម្លៃស្ទុះងើបឡើងវិញ បន្ទាប់ពីក្ដីរំពឹងពីភាពស្រាកស្រាន្តនៃជម្លោះអ៊ុយក្រែនបានរលត់ទៅវិញ ដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានលុបចោលគម្រោងជួបចរចាគ្នាពាក់ព័ន្ធនឹងសង្រ្គាមអ៊ុយក្រែន។ លោក ត្រាំ តែងតែគំរាមបន្ថែមទណ្ឌកម្មប្រេងរុស្ស៊ី ដែលជាប្រភពចំណូលដ៏សំខាន់សម្រាប់យកទៅប្រើប្រាស់ក្នុងសង្រ្គាម។
កាលពីពុធ ក្រសួងរតនាគារអាមេរិកក៏ប្រកាសទណ្ឌកម្មកញ្ចប់ថ្មីដោយកំណត់គោលដៅលើក្រុមហ៊ុនថាមពលរដ្ឋ និងឯកជន រួមមាន Rosneft និង Lukoil ។ ក្រៅពីទណ្ឌកម្ម សហភាពអឺរ៉ុបឯណោះវិញ បានព្រមព្រៀងគ្នាលើកញ្ចប់ទណ្ឌកម្មរុស្ស៊ីទី ១៩ ដែលរាប់បញ្ចូលទាំងការបិទការនាំចូលឧស្ម័នធម្មជាតិទាំងស្រុងពីរុស្ស៊ីត្រឹមឆ្នាំ ២០២៨។
ការកាត់ផ្ដាច់ប្រេង ឬថាមពលរុស្ស៊ី អាចធ្វើឱ្យតម្រូវការពីប្រទេសផលិតប្រេងផ្សេងៗកើនឡើង ជាហេតុធ្វើឱ្យតម្លៃហក់ឡើងទៅតាមនោះដែរ នៅពេលការផ្គត់ផ្គង់មានកម្រិត។ ទោះបីបែបនេះក្ដី អ្នកវិភាគទីផ្សារបានប្រាប់រ៉យទ័រថា កំណើនតម្លៃប្រេងថ្ងៃនេះ នៅតែមានកំណត់ ដោយសារតែការរំពឹងទុកពីកំណើនផលិតកម្ម និងហានិភ័យសេដ្ឋកិច្ចដែលកើតចេញពីគោលនយោបាយការពារនិយមពន្ធគយរបស់សកល៕
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


