Connect with us

សេចក្ដីជូនដំណឹង

ឯកឧត្ដម Leung Chun-ying ចូលរួមពិធីសម្ពោធបើកដំណើរការអាកាសយានដ្ឋាន​អន្តរជាតិ​តេជោ

បានផុស

នៅ

ឯកឧត្ដម LEUNG Chun-ying អនុប្រធានគណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន និងជាប្រធានមូលនិធិ GX Foundation បានចូលរួមពិធីសម្ពោធបើកដំណើរការជាផ្លូវការនៃអាកាសយានដ្ឋាន​អន្តរជាតិ​តេជោ (KTI) ដែលប្រារព្ធឡើងក្រោម​អធិបតីភាពរបស់់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ​ក៏ដូចជា​ ​លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមហ៊ុន Cambodia Airport Investment Co., Ltd. (CAIC) និងក្រុមហ៊ុន Overseas Cambodia Investment Corporation (OCbIC)​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ ដែលមានទីតាំងនៅខេត្តកណ្ដាល ស្ថិតនៅចម្ងាយប្រមាណ ១៩ គីឡូម៉ែត្រ ពីទីក្រុងភ្នំពេញ និង​​គ្របដណ្ដប់លើផ្ទៃដី ២ ៦០០ ហិកតា ហើយត្រូវបាន​រៀបចំសាងសង់ចេញជា ៣ ដំណាក់កាល​។


ក្នុង​នាម​ជាអាកាសយានដ្ឋានលំដាប់អន្តរជាតិ​ 4F ដំបូងរបស់កម្ពុជា ដំណាក់កាលទី១ ​ត្រូវចំណាយការវិនិយោគ​ប្រហែល ២,១៥ ប៊ីលាន​ដុល្លារ ​ដែលធ្វើឱ្យអាកាសយានដ្ឋាន​អន្តរជាតិ​តេជោ ក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍អន្តរជាតិដ៏ធំ ជឿនលឿន និងទំនើប​បំផុត​ក្នុងប្រទេសកម្ពុជា និងជាគម្រោងដ៏សំខាន់សម្រាប់ប្រទេសជាតិ។​


ឯកឧត្ដម LEUNG បាន​បង្ហាញនូវកិត្តិយសដែលបានចូលរួមក្នុងពិធីសម្ពោធនេះ ហើយ​បានលើកឡើងពីសក្ដានុពលរបស់អាកាសយានដ្ឋានអន្តរជាតិតេជោថាជា «ម៉ាស៊ីនថ្មី» សម្រាប់​វឌ្ឍនភាព​របស់កម្ពុជា។ លោក​បាន​គូសបញ្ជាក់​ពី​ការ​ប្តេជ្ញាចិត្ត​របស់​ទីក្រុង​ហុងកុង ​ក្នុងការ​ចូលរួមជាមួយ​​កិច្ចសហប្រតិបត្តិការ​ហេដ្ឋារចនាសម្ព័ន្ធ និង​តំបន់​របស់​កម្ពុជា។

ជាមួយនឹង​​ដំណើរការ​អាកាសយានដ្ឋានអន្តរជាតិតេជោ​ លោកបាន​​សម្ដែងភាព​ជឿជាក់​ថា ទី​ក្រុងហុងកុង និងកម្ពុជា នឹង​ពង្រីកឱកាសក្នុងពាណិជ្ជកម្ម​ សកម្មភាពសេដ្ឋកិច្ច និងការផ្លាស់ប្ដូរវប្បធម៌ផ្សេងៗ។


ឯកឧត្ដមបានបន្ថែមទៀត​ថា ទីក្រុងហុងកុងនឹងដើរតួជាស្ពានចម្លង តាមរយៈការ​​លើកទឹកចិត្តឱ្យ​សហគ្រាស​ចិនដីគោក និងហុងកុង ឱ្យ​កាន់តែច្រើន​ ​ចូលរួម​ក្នុង​ដំណើរ​ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា​ ជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការអភិវឌ្ឍ​ទីក្រុងឆ្លាតវៃ និង​គំនិតផ្តួចផ្តើមប្រកបដោយនិរន្តរភាព ​ដែលនឹង​ពង្រឹងការតភ្ជាប់របស់កម្ពុជាទាំងក្នុងតំបន់ និងពិភពលោក។


ឯកឧត្ដម LEUNG ក៏បានបញ្ជាក់ផងដែរថា មូលនិធិ GX Foundation ដែល​ឯកឧត្ដម​បានបង្កើតឡើង​ នឹងបន្តការងារសុខភាព​សាធារណៈ និងមនុស្សធម៌នៅកម្ពុជា។ ក្រោម​ភាពជាដៃគូជាមួយអាកាសយានដ្ឋានអន្តរជាតិតេជោ មូលនិធិ GX នឹងបើកដំណើរការ «គម្រោងការពារហានិភ័យសុខភាពប្រឆាំងនឹងជំងឺគ្រុនឈាម និងជំងឺដែលកើតឡើងដោយភ្នាក់ងារបង្ក​មេរោគផ្សេងៗ» ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវ​លក្ខខណ្ឌសុខភាពសាធារណៈក្នុងតំបន់ និងលើកកម្ពស់ «ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន»។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម