សេដ្ឋកិច្ច
តំណាងវិស័យឯកជនជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ធំៗទាំងអស់ពិចារណាហោះហើរត្រង់មកកាន់កម្ពុជា
លោក ធួន ស៊ីណាន ប្រធានសមាគមន៍ទេសចរណ៍កម្ពុជា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ នេះ បានស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍ធំៗទាំងអស់ពិចារណក្នុងការហោះហើរត្រង់មកកាន់កម្ពុជា ចៀសវៀងហោះហើរឆ្លងកាត់អាកាសយានដ្ឋានថៃ ដែលថៃតែងតែបង្កការលំបាកដល់អ្នកដំណើរទាំងនោះ។

ពាក់ព័ន្ធនឹងវិស័យអាកាសចរណ៍ លោក ធួន ស៊ីណាន មានប្រសាសន៍ថា នេះជារឿងសំខាន់ណាស់ដែលយើងបានស្នើរសុំយ៉ាងទទូចទៅឱ្យមេដឹកនាំក៏ដូចជាប្រជាជននៅក្នុងពិភពលោកថ្កោលទោសទៅកាន់សកម្មភាពដ៏កម្រោលរបស់យោធាថៃដែលឈ្លាន និងបំផ្លាញសុខសន្តិភាពដែលមាននៅកម្ពុជា។
លោកថា ប្រទេសកម្ពុជាកសាងសុខសន្តិភាពយ៉ាងលំបាកណាស់ ទាំងសេដ្ឋកិច្ច ជាពិសេសទេសចរណ៍កម្ពុជាបាននិងកំពុងតែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែដោយសារតែមហិច្ចតាដ៏ស្មោកគ្រោករបស់ថៃបានធ្វើឱ្យប្រទេសកម្ពុជា ជាពិសេសខេត្តទាំង ៧ ជាប់ព្រំដែនទទួលរងការបំផ្លាញយ៉ាងខ្ទេចខ្ទាំ ប្រជាជនជម្លៀសទៅរកទីទួលសុវត្ថិភាព ធ្វើឱ្យបាត់បង់សន្តិភាព។

ជុំវិញបញ្ហានេះ លោក ធួន ស៊ីណាន ស្នើរសុំឱ្យក្រុមហ៊ុនអាកាសចរណ៍ធំៗទាំងអស់ពិចារណាក្នុងការហោះហើរត្រង់មកកាន់កម្ពុជា។ លោកបានសង្កត់ធ្ងន់ថា «សម្រាប់អ្នកដែលធ្វើដំណើរមកកាន់កម្ពុជា កម្ពុជានៅតែជាគោលដៅដែលមានសុវត្ថិភាព ជាពិសេសខេត្តសៀមរាបនៅតែអាចទទួលភ្ញៀវទេសចរបាន ហើយកម្ពុជាក៏នៅតំបន់ផ្សេងៗជាច្រើនទៀត ពីព្រោះកម្ពុជាមាន ២៥ ខេត្ត-ក្រុង តំបន់ដែលមានសុខសន្តិភាពនៅមានច្រើន»។
លោក ធួន ស៊ីណាន បញ្ជាក់ថា សង្គ្រាមដែលថៃបង្ករឡើងជាមួយកម្ពុជា គឺកើតឡើងនៅជាប់ខេត្តព្រំដែនទាំង ៧ ជាប់ថៃប៉ុណ្ណោះ ដូច្នេះសូមប្រជាជនទាំងអស់នៅជុំវិញពិភពលោកដែលចង់ធ្វើដំណើរមកកាន់កម្ពុជានោះអាចធ្វើដំណើរដោយហោះហើរមកត្រង់មកកាន់កម្ពុជា ឬអាចភ្ជាប់ជើងហោះហើរតាមរយៈ សិង្ហបុរី ម៉ាឡេស៊ី ហុងកុង ចិន ជប៉ុន កូរ៉េ ឬក៏វៀតណាមដែលអាចហោះហើរបានយ៉ាងរីករាយមកកាន់ប្រទេសកម្ពុជា ហើយភ្ញៀវទេសចរបរទេសនានាគួរចៀសវៀងការធ្វើដំណើរតាមជើងហោះហើរតាមប្រទេសថៃ ព្រោះថៃតែងតែបង្កការលំបាកជាច្រើនសម្រាប់អ្នកដែលធ្វើដំណើរឆ្លងកាត់ប្រលានយន្តហោះរបស់ខ្លួន។

សូមជម្រាបថា ការលើកឡើងរបស់លោក ធួន ស៊ីណាន នេះ គឺស្របពេលដែល ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង បានចេញសេចក្តីជូនដំណឹងដល់អ្នកដំណើរ ជាពិសេស អ្នកដំណើរអឺរ៉ុបមួយចំនួនដែលបានធ្វើដំណើរទៅប្រទេសកម្ពុជា បានជួបប្រទះនូវបញ្ហា ធ្ងន់ធ្ងរ ពេលឆ្លងកាត់ (transit) នៅអាកាសយានដ្ឋានទីក្រុងបាងកក (ប្រទេសថៃ) ដូចជា៖ ការសួរសំណួររាប់សិបម៉ោង, ការទាមទារហួសហេតុឱ្យបង្ហាញឯកសារបញ្ជាក់ធនធានហិរញ្ញវត្ថុ, ការត្រួតពិនិត្យឯកសារកក់សណ្ឋាគារនៅកម្ពុជា, បរិយាកាសថប់បារម្ភ និងរងការសង្ស័យដោយមិនសមហេតុផល។ នៅក្នុងករណីខ្លះ អ្នកដំណើរបានបាត់វ៉ាលីថែមទៀត ពេលទៅដល់ទីក្រុងភ្នំពេញ។

ដើម្បីជាការប្រុងប្រយ័ត្ន អ្នកដំណើរជៀសវាងការធ្វើដំណើរឆ្លងកាត់ ប្រទេសថៃ និងការប្រើប្រាស់ក្រុមហ៊ុនអាកាសចរណ៍ថៃ នៅអំឡុងពេលធ្វើដំណើរទៅកម្ពុជា។ មានក្រុមហ៊ុនអាកាសចរណ៍ និងផ្លូវហោះហើរអន្តរជាតិផ្សេងទៀត ដែលផ្តល់សេវាកម្មល្អ ប្រសើរ និងការឆ្លងកាត់ (transit) ដោយពុំមានការរើសអើង និងគោរពដល់អ្នកដំណើរ។
បញ្ហាទាំងនេះកើតឡើងនៅក្រៅទឹកដីរបស់កម្ពុជាក៏ពិតមែន ប៉ុន្តែអាចប៉ះពាល់ដល់បទ ពិសោធន៍នៃការធ្វើដំណើរ។ កម្ពុជានៅតែជាប្រទេសមានសុវត្ថិភាព និងផ្តល់ការស្វាគមន៍យ៉ាងរួសរាយរាក់ទាក់៕
-
កីឡា១២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា១០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៨ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


