Connect with us

ជីវិតកម្សាន្ដ

ប៊ី សុធារី អំពាវនាវឱ្យបន្តផុសផុលគាំទ្រផលិតផលផលិតក្នុងស្រុក ដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរីកចម្រើន

បានផុស

នៅ

ទោះបីមានការចុះហត្ថលេខាលើកិច្ចព្រៀងសន្តិភាពរួមគ្នា កាលពីថ្ងៃទី២៦តុលា ក៏ពិតមែន តែបវរកញ្ញាកម្ពុជា ប៊ី សុធារី អះអាងថា ខ្លួននឹងនៅតែបន្តពហិការមិនប្រើ ឬទទួលផ្សាយឱ្យផលិតផលផ្ទះលេខ២នោះទេ ដោយសង្កត់ធ្ងន់ថា មិនមែនជាការញុះញ៉ង់ គឺខ្លួនគ្រាន់តែរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិ តាមរយៈការគាំទ្រផលិតផលខ្មែរប៉ុណ្ណោះ។

ម៉្យាង ក៏ដោយសារតែការចងចាំនូវទង្វើឈឺចាប់កន្លងមក ដែលគេមើលរំលងកម្ពុជាព្រោះភាពក្រីក្រ ហេតុនេះហើយ កញ្ញាយល់ថា ការគាំទ្រផលិតផលខ្មែរ ជារឿងចាំបាច់ដែលត្រូវធ្វើ ដោយជឿថា ការគាំទ្រផលិតផលផលិតក្នុងស្រុក នឹងជួយឱ្យសេដ្ឋកិច្ចរបស់កម្ពុជាកាន់តែរីកចម្រើន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងថៃ ឈានដល់ការចុះហត្ថលេខាលើកិច្ចព្រៀងសន្តិភាពរួមគ្នា នៅថ្ងៃទី២៦ តុលា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេសុី បវរកញ្ញាកម្ពុជា កញ្ញា ប៊ី សុធារី បានសម្តែងក្តីសោមន្យចំពោះលទ្ធផលនៃកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆន្ទៈធ្វើឱ្យបទឈប់បាញ់មានប្រសិទ្ធភាព និងសន្តិភាពតាមបន្ទាត់ព្រំដេនកម្ពុជា-ថៃ ឡើងវិញ។

ដ្បិតតែ ប៊ី សុធារី បានសម្តែងក្តីសោមន្យចំពោះលទ្ធផលនៃកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆន្ទៈធ្វើឱ្យបទឈប់បាញ់មានប្រសិទ្ធភាព និងសន្តិភាពតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឡើងវិញក៏ពិតមែន ប៉ុន្តែបវរកញ្ញាកម្ពុជារូបនេះ នៅតែរក្សាជំហររបស់ខ្លួនផងដែរ ក្នុងការប្តេជ្ញាបន្តពហិការផលិតផលពីអ្នកជិតខាងកម្ពុជាមួយនោះ និងអំពាវនាវឱ្យសាធារណជនខ្មែរ បន្តរួមចំណែកជំរុញការគាំទ្រផលិតផលិតផលិតក្នុងស្រុក។

ស្របនឹងឆន្ទៈបន្តពហិការហើយងាកមកផ្តោតលើការគាំទ្រផលិតជាតិ ប៊ី សុធារី យល់ថា ការគាំទ្រផលិតផលក្នុងស្រុក នឹងជួយឱ្យសេដ្ឋកិច្ចរបស់កម្ពុជា កាន់តែរីកចម្រើន ឈានឆ្ពោះទៅកាន់ឆាកអន្តរជាតិ បានស្គាល់បានដឹងកាន់តែច្រើនពីកម្ពុជា។

អាស្រ័យហេតុនេះ កញ្ញាអំពាវនាវដល់ពលរដ្ឋខ្មែរទាំងក្នុង និងក្រៅស្រុក បន្តផុសផុលគាំទ្រផលិតផលខ្មែរ ដើម្បីរួមចំណែកលើកតម្កើងសេដ្ឋកិច្ចជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម