កីឡា
មិនធម្មតា! រដូវកាលនេះ វឿន វាសនា លេង ៧ ប្រកួត ជាប់ជាកីឡាករល្អប្រចាំការប្រកួត ៤ លើក
កីឡាករបាល់ទះជម្រើសជាតិ កម្ពុជា វឿន វាសនា ត្រូវបានជ្រើសរើសជាកីឡាករល្អបំផុតប្រចាំការប្រកួត ២ ប្រកួតជាប់គ្នា សម្រាប់ការប្រកួត ២ លើកចុងក្រោយជាមួយក្រុម Win Streak ក្នុងលីគបាល់ទះអាជីពតៃវ៉ាន់រដូវកាលនេះ។

កាលពីថ្ងៃ សៅរិ៍ ទី ២៥ ខែ តុលា ឆ្នាំ ២០២៥ ក្រុមបាល់ទះ Win Streak បានយកឈ្នះលើក្រុម TSG Sky Hawks ក្នុងលទ្ធផល ៣ សិតទល់ ២ និងនៅថ្ងៃ អាទិត្យ ទី ២៦ ខែ តុលា បានបន្តយកឈ្នះលើក្រុម East Power ដែលជាការប្រកួតទី ៧ ក្នុងលទ្ធផល ៣ សិតទល់ ២។
ជ័យជម្នះ ៧ ប្រកួតជាប់ៗគ្នានៅរដូវកាលនេះ ជាពិសេសការប្រកួត ២ ប្រកួតចុងក្រោយ គឺសុទ្ធតែមានការចូលរួមសាងគុណសម្បត្តិយ៉ាងធំធេងដោយកីឡាករម្ចាស់អាវលេខ ៩ វឿន វាសនា។ រឿងដ៏អស្ចារ្យបំផុត គឺ ២ ប្រកួតចុងក្រោយនេះ រូបគេត្រូវបានជ្រើសរើសជាកីឡាករល្អបំផុតប្រចាំការប្រកួតទាំង ២ លើកជាប់គ្នា។ ការប្រកួតទល់នឹងក្រុម TSG Sky Hawks កីឡាកររកបាន ២៤ ពិន្ទុ និងការប្រកួតទល់ក្រុម East Power រកបាន ២៥ ពិន្ទុ។

នេះជាលើកទី ៤ ហើយសម្រាប់ វឿន វាសនា ដែលជាប់ជាកីឡាករល្អបំផុតប្រចាំការប្រកួតនៅរដូវកាលនេះជាមួយក្រុមបាល់ទះ Win Streak បន្ទាប់ពីឆ្លងកាត់ការប្រកួតចំនួន ៧ ប្រកួត។ តាមរយៈស្ថិតិទាំងនេះ បានធ្វើឱ្យកីឡាករ កម្ពុជា វ័យ ២៤ ឆ្នាំ កម្ពស់ ១.៩៦ ម៉ែត្រ កំពុងក្លាយជាកីឡាករដ៏លេចធ្លោបំផុតម្នាក់របស់ Win Streak និងនៅលីគបាល់ទះ តៃវ៉ាន់ ទាំងមូល។
គួរឱ្យដឹងថា វឿន វាសនា គ្រោងនឹងធ្វើដំណើមកកាន់ប្រទេសកំណើត នៅខែ វិច្ឆិកា ឆាប់ៗនេះ ដើម្បីមកចូលរួមក្នុងជំរុំហ្វឹកហាត់របស់ក្រុមបាល់ទះជម្រើសជាតិ កម្ពុជា ត្រៀមការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅប្រទេស ថៃ នាខែ ធ្នូ ឆ្នាំ ២០២៥។
លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ និងជាអនុប្រធានសហព័ន្ធកីឡាបាល់ទះ កម្ពុជា បានបញ្ជាក់ ថា ការមកចូលរួមជាមួយក្រុម កម្ពុជា គឺ វាសនា សុខចិត្តលះបង់ប្រាក់ខែរបស់ខ្លួនខ្ទង់ ៣ ម៉ឺនដុល្លារអាមេរិកក្នុងមួយខែជាមួយ Win Streak៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


