កីឡា
គ្រូបង្វឹក Ezra FC រវាង Manila និង ព្រះខ័នរាជ្យស្វាយរៀង មួយល្អប្រើកម្លាំង មួយល្អបច្ចេកទេស
គ្រូបង្វឹកក្លឹបបាល់ទាត់ Ezra FC ថាតាមបទពិសោធប៉ះគ្នាកន្លងមកជាមួយក្លឹបព្រះខ័នរាជ្យស្វាយរៀង និង Manila Digger FC គឺលេងល្អម្យ៉ាងម្នាក់មួយល្អប្រើប្រាស់កាយសម្បទា និងមួយល្អប្រើបច្ចេកទេស។

លោក Byungsoo Na
លោក Byungsoo Na គ្រូបង្វឹករបស់ក្លឹប Ezra FC បានឲ្យដឹងថា តាមបទពិសោធក្នុងការជួបប្រកួតរួចហើយជាមួយក្រុមមកពីហ្វីលីពីន Manila Digger FC ជាក្រុមល្អមួយដែលកីឡាករចូលចិត្តលេងប្រើប្រាស់កាយសម្បទា ប្រើកម្លាំងក្នុងការលេង ឬប្រជែងយកបាល់។ ចំណែកក្លឹបព្រះខ័នរាជ្យស្វាយរៀងក៏ជាក្រុមល្អផងដែរខុសគ្នាត្រង់ក្រុមលេងដោយប្រើប្រាស់បច្ចេកទេស និងលេងប្រកបដោយតិចនិកខ្ពស់។

គ្រូបង្វឹកខាងលើបន្តទៀតថា បើប៉ះគ្នានៅប្រកួតចុងក្រោយនេះរវាងក្រុមទាំងពីរហើយត្រូវឆ្លើយថាមួយណាសង្ឃឹមឈ្នះជាងនោះគឺពិបាកសម្រេចសម្រាប់រូបលោក។ យ៉ាងណាលោកនៅតែសរសើរក្រុមម្ចាស់ផ្ទះព្រះខ័នរាជ្យស្វាយរៀងលេងល្អដោយប្រើប្រាស់លើបច្ចេកទេសលេងខ្ពស់។

ការប្រកួតលើកចុងក្រោយក្នុងពូល D នៅថ្ងៃសៅរ៍ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលជាវគ្គបិទបញ្ចប់នេះគឺក្លឹបព្រះខ័នរាជ្យស្វាយរៀងប៉ះជាមួយក្លឹបមកពីហ្វីលីពីន Manila Digger FC ដណ្ដើមលេខ១ ក្នុងពូល។ ចំណែកមួយគូទៀតគឺជាការប៉ះគ្នារវាង Ezra FC និង SP Falcons FC៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


