Connect with us

កីឡា

«អាខ្លាឃ្លោក​» មួយ​នេះ​មើល​ទៅ​ចាស់​មែន​តែរថយន្ត​នេះ​សរុប​តម្លៃ​ប្រហែល​ ៥ម៉ឺន​ដុល្លារ​

បានផុស

នៅ

តំណាង​ក្រុម​ VKH Racing Team និង​ជា​ម្ចាស់​រថយន្ត​រហ័ស្សនាម​ «អាខ្លាឃ្លោក​» ថា​រថយន្ត​នេះ​មើល​ទៅ​ចាស់​ និង​សេរី​ទាប​ ប៉ុន្តែ​បើ​បូក​សរុប​តម្លៃ​នៃគ្រឿង​បំពាក់​ផ្សេងៗ​មិន​ក្រោម​ ៥ម៉ឺន​ដុល្លារ​នោះ​ទេ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្នែកផ្សេងៗ​នៃ​ឡាន អាខ្លាឃ្លោក

លោក​ វង្ស​​ គឹមហួត​ បាន​ឲ្យ​ដឹង​ថា​ ឡាន​ដែល​លោក​កំពុង​ជិះ​ប្រណាំង​ OFF ROAD​ បច្ចុប្បន្ន​នេះ​គឺ​ Toyota Hilux 1993 សេរី​ចាស់​នោះ​ទេ។​ ប៉ុន្តែបើ​និយាយ​ពី​​គ្រឿង​បន្លាស់​គឺ​សុទ្ធតែ​ឆ្នាំ​ថ្មី​ និង​ទំនើប​មិន​ចាញ់​រថយន្តផ្សេង​ដែល​ស្អាតៗប៉ុន្មាន​ទេ។​

ផ្នែកផ្សេងៗ​នៃ​ឡាន អាខ្លាឃ្លោក

ឡានរហ័ស្សនាម​ «អាខ្លាឃ្លោក​» ​ខាង​លើ​នេះ​ឆ្លងកាត់​ទីលាន​ជា​មួយ​លោក​បាន​ ៤ដង​មក​ហើយ​ និង​ធ្លាប់​ដណ្ដើម​បាន​ជើងឯក​នៅ​ឯ​ប្រទេស​ថៃ​កន្លង​មក​ទៀត​ផង។​ បើ​និយាយ​ពី​តម្លៃ​វិញ​រថយន្តនេះ​គឺ​ប្រើ​តែ​តួ​​ Toyota Hilux 1993 ប៉ុណ្ណោះ​ទេ ចំណែកម៉ាស៊ីន​សេរីផ្សេង​ឆ្នាំ​២០២៣​ និង​គ្រឿង​បន្លាស់​គឺ​សុទ្ធតែ​ទំនើប​ៗ​ដែល​ចំណាយ​លើ​ការ​បំពាក់​នេះ​អស់​សរុប​ប្រហែល​ ៥ម៉ឺន​ដុល្លារ​។​ បច្ចុប្បន្ន​នេះ​​កំពុង​ពិនិត្យ​គ្រប់​ផ្នែក​ទាំង​អស់​ដើម្បី​ត្រៀម​យក​ទៅ​ប្រណាំង​នៅ​ឯ​ប្រទេស​ឡាវ​ដើម​ខែ​វិច្ឆិកា​ ឆ្នាំ២០២៥​ នេះ។​

ផ្នែកផ្សេងៗ​នៃ​ឡាន អាខ្លាឃ្លោក

បញ្ជាក់​ដែរ​ថា​ លោក​ វង្ស​ គឹមហួត​ តំណាង​ឲ្យ​ក្រុម​ VKH Racing Team និង​ជា​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​ទាំង​ ៣​របស់​កម្ពុជា​ នឹង​ចូលរួម​ការ​ប្រកួត​ប្រណាំង​រថយន្ត​ឆ្លងកាត់​ឧបសគ្គ​ (OFF ROAD)​។ ការ​ប្រកួត​នៅ​ប្រទេស​ឡាវ​នេះ​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី៦​ ដល់​ ៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥៕​

ផ្នែកផ្សេងៗ​នៃ​ឡាន អាខ្លាឃ្លោក

លោក វង្ស គឹមហួត

អត្ថបទដោយ៖​ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម