Connect with us

សន្តិសុខសង្គម

នគរបាលខេត្តឧត្ដរមានជ័យ បំបែកសំណុំរឿងប្រពន្ធវាយសម្លាប់ប្ដីដោយសារទំនាស់ក្នុងគ្រួសារ

បានផុស

នៅ

កម្លាំងនគរបាលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបន្ទាយអំពិល បានស្រាវជ្រាវ និងឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ពាក់ព័ន្ធករណីឃាត់កម្មវាយសម្លាប់ប្ដីខ្លួនឯងព្រោះរឿងទំនាស់ពាក្យសម្ដីក្នុងគ្រួសារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ត្រីជាជនដៃដល់មានឈ្នោះ​ រិន សារ៉េត អាយុ ៤៨ឆ្មាំ នៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ត្រូវជាប្រពន្ធរបស់ជនរងគ្រោះឈ្មោះ សាញ់ ស៊ីម ភេទប្រុស អាយុ៣៩ឆ្នាំ (ស្លាប់) មុខរបរយោធា។

តាមចម្លើយសារភាពរបស់ស្ត្រីដៃដល់ជាប្រពន្ធ នៅថ្ងៃកើតហេតុពួកគាត់ទាំងពីរបានឈ្លោះប្រកែកគ្នារហូតដល់មានការវាយតប់គ្នា ហើយខ្លួនក៏បានយកដំបងដែលមានជាប់ដែកគោលវាយចំពីលើក្បាលប្ដីផ្នែកខាងឆ្វែងបណ្ដាលឲ្យស្លាប់តែម្ដង។

សូមបញ្ជាក់ថា ករណីឃាតកម្មប្រពន្ធវាយសម្លាប់ប្ដីនេះ បានកើតឡើងកាលព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង០៧និង៣០នាទី ស្ថិតនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ក្រោយពីកើតហេតុ មន្ត្រីជំនាញបានចុះស៊ើបអង្កេតស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនស្ត្រីដៃដល់ជាប្រពន្ធ និងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្ដឧត្ដរមានជ័យដើម្បីអនុវត្តនិតិវិធីច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម