ព័ត៌មានជាតិ
ព័ត៌មានលម្អិត ពីចំនួនអាជីវករមានហានិភ័យខ្ពស់ ដែលបានយកសំណាក នៅផ្សារចាស់
អាជ្ញាធរខណ្ឌដូនពេញ បានលម្អិតព័ត៌មានច្បាស់ការ នៅចំនួនសរុប ដែលបានយកសំណាកនៅបរិវេណផ្សារចាស់ ដែលអ្នកមានហានិភ័យខ្ពស់ចំនួន ១២៦នាក់។
នេះបើតាមអាជ្ញាធរខណ្ឌដូនពេញបានបញ្ជាក់ថា នៅថ្ងៃចន្ទទី១២ ខែមេសា ឆ្នាំ២០២១នេះ វេលាម៉ោង០៨និង៣០នាទី ដល់ម៉ោង១៧និង០០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌដូនពេញ សម្របសម្រួលជូនក្រុមគ្រូពេទ្យ TYDA យកសំណាក ( លើកទី១ ) អាជីវករលក់ដូរ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០កុម្ភៈ ស្ថិតនៅក្នុងទីរួមផ្សារចាស់ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។



អាជីវករចំនួន ១០៦៥នាក់ ក្នុងនោះអាជីវករលក់ដូរក្នុងផ្សារចំនួន ៩១៤នាក់ និងអាជីវករលក់បន្លែសាច់ខាងក្រៅផ្សារ ដែលមានហានិភ័យខ្ពស់ចំនួន ១២៦នាក់ ថ្នាក់ដឹកនាំមន្ត្រីបុគ្គលិកនិងគណៈគ្រប់គ្រងផ្សារចំនួន ២៥នាក់ ។

ជាលទ្ធផល ក្រុមគ្រូពេទ្យ TYDA បានយកសំណាកអាជីវករលក់ដូរនៅទីតាំងផ្ទាល់សរុបចំនួន ៣៣៦នាក់ ( ស្រី ៣៣០នាក់ ) ក្នុងនោះអ្នកប៉ះពាល់ផ្ទាល់ចំនួន ០៤នាក់ ស្រី ០៣នាក់ អ្នកប៉ះពាល់ប្រយោលចំនួន ៣៣២នាក់ ស្រី ២២៧នាក់ ( អាជីវករផ្សារចំនួន ៣១៥នាក់ និងបុគ្គលិកនិងគណៈគ្រប់គ្រាន់ផ្សារចំនួន ២៥នាក់ )។ ជាមួយគ្នានោះដែររដ្ឋបាលខណ្ឌដូនពេញ បានសម្រេចបិទទីរួមផ្សារចាស់ទាំងស្រុង ដើម្បីទប់ស្កាត់ការាលដាលជំងឺកូវីដ-១៩ ក្រោយទទួលបានគោលការណ៍ដឹកនាំរបស់សាលារាជធានីភ្នំពេញ ៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ កម្ពុជាទើបរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន១៨១នាក់ ដោយ៣នាក់មកពីក្រៅប្រទេស
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត



