ព័ត៌មានអន្ដរជាតិ
ព្រះបរមរាជវាំង អង់គ្លេស ដកងារព្រះអង្គម្ចាស់ Andrew ក្រោយជាប់បទល្មើសផ្លូវភេទ
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលយប់ថ្ងៃព្រហស្បតិ៍ទី៣០តុលា ព្រះបរមរាជវាំង Buckingham បានចេញសារមួយដោយបញ្ចាក់ថា ក្សត្រ Andrew នឹងអស់ងារជាព្រះអង្គម្ចាស់ ហើយត្រូវតែចាកចេញពីវិមាន Windsor គឺ Royal Lodge បន្ទាប់ពីការត្រួតពិនិត្យយ៉ាងម៉ត់ចត់អស់រយៈពេលជាច្រើនសប្តាហ៍ លើទំនាក់ទំនងរបស់់ទ្រង់ជាមួយជនល្មើសផ្លូវភេទ Jeffrey Epstein ដែលត្រូវកាត់ទោសកន្លងមក។

បុត្រាទីពីររបស់ម្ចាស់ក្សត្រី Elizabeth II ដែលទើបនឹងសោយទិវង្គត បានជាប់ពាក់ព័ន្ធនឹងភាពចម្រូងចម្រាសនាពេលថ្មីៗនេះ ដែលនាំឲ្យកេរ្តិ៍ឈ្មោះរបស់ទ្រង់កាន់តែអាប់អួរ។ ជាពិសេស ចំពោះទំនាក់ទំនងទ្រង់ ជាមួយ Jeffrey Epstein ដែលជាជនល្មើសផ្លូវភេទល្បីកក្រើកប្រទេស។
ការចេញផ្សាយសៀវភៅអនុស្សាវរីយ៍ Nobody’s Girl របស់នាង Virginia Giuffre កាលពីដើមខែនេះ បានធ្វើការចោទប្រកាន់ម្តងទៀតថា កាលនៅជាក្មេងជំទង់ នាងបានរួមភេទជាមួយព្រះអង្គម្ចាស់ Andrew នៅលើកោះរបស់លោក Jeffrey Epstein ក្នុងឱកាសដាច់ដោយឡែកពីគ្នាចំនួនបី។ ប៉ុន្តែព្រះអង្គបានបដិសេធការអះអាងមួយនេះ ដោយនាំឲ្យជនរងគ្រោះ ឈានដល់សម្លាប់ខ្លួនកាលដើមឆ្នាំ២០២៥។
យ៉ាងណា នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ព្រះបរមរាជវាំងបាននិយាយថា ព្រះមហាក្សត្រនៅថ្ងៃនេះបានផ្តួចផ្តើមដំណើរការជាផ្លូវការមួយដើម្បីដករចនាបថ ងារ និងកិត្តិយសរបស់ព្រះអង្គម្ចាស់ Andrew។ ក្រៅពីងារនេះ ព្រះរាជវាំងបាននិយាយថា ការជូនដំណឹងជាផ្លូវការត្រូវបានប្រគល់ឲ្យ Royal Lodge ជាអ្នកដោះស្រាយ។
ដោយឡែក ចំពោះបុត្រី២អង្គរបស់ទ្រង់គឺព្រះនាង Eugenie និងព្រះនាង Beatrice នឹងនៅតែរក្សាងារជាព្រះនាងដដែល ។ ចំណែក អតីតភរិយាទ្រង់ក៏នឹងផ្លាស់ចេញពី Royal Lodge ហើយនឹងធ្វើការរៀបចំការរស់នៅផ្ទាល់ខ្លួនផងដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ផ្កាយដុះកន្ទុះនៅថៃ ជាជំនឿថា ប្រទេសជាតិកំពុងវឹកវរឬយ៉ាងណា?
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


