ព័ត៌មានអន្ដរជាតិ
អង់គ្លេស ចោទរុស្ស៊ី ថា ប្រើយន្តហោះចម្បាំងស្ទាក់ចាប់យន្តហោះឈ្លបការណ៍របស់អង់គ្លេស នៅសមុទ្ទខ្មៅ
ក្រសួងការពារជាតិចក្រភពអង់គ្លេស បានឱ្យដឹងថា យន្តហោះចម្បាំងរុស្ស៊ីពីរគ្រឿងបានស្ទាក់ចាប់យន្តហោះឈ្លបយកការណ៍របស់កងទ័ពអាកាសអង់គ្លេស នៅលើសមុទ្រខ្មៅកាលពីខែមេសា ដែលបង្ហាញឲ្យឃើញនូវស្ថានភាពគ្រោះថ្នាក់។
យោងតាមសារព័ត៌មាន Al Jazeera ចុះផ្សាយថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ក្នុងសេចក្តីថ្លែងការណ៍មួយចេញកាលថ្ងៃពុធទី២០ដដែល ក្រសួងការពារជាតិអង់គ្លេស បានអះអាងថា យន្តហោះ Rivet Joint របស់ខ្លួនមិនមានអាវុធទេ នឹងកំពុងអនុវត្តការឈ្លបយកការណ៍ជាប្រចាំក្នុងដែនអាកាសអន្តរជាតិលើសមុទ្រខ្មៅ ដោយគ្រាន់តែធានាសុវត្ថិភាពសម្រាប់សមាជិកណាតូនៅភាគខាងកើតអឺរ៉ុបប៉ុណ្ណោះ។
យ៉ាងណា ករណីនេះ មិនទាន់មានប្រតិកម្មភ្លាមៗពីរុស្ស៊ីទេ។

រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស លោក John Healey ថា ឧប្បត្តិហេតុនេះគឺជាឧទាហរណ៍មួយទៀតនៃអាកប្បកិរិយាដ៏គ្រោះថ្នាក់ និងមិនអាចទទួលយកបានរបស់អ្នកបើកយន្តហោះរុស្ស៊ី ឆ្ពោះទៅរកយន្តហោះគ្មានអាវុធដែលកំពុងប្រតិបត្តិការក្នុងដែនអាកាសអន្តរជាតិ។ លោកបន្ថែមថា៖ « សកម្មភាពទាំងនោះបង្កើតហានិភ័យធ្ងន់ធ្ងរ ដែលមានគ្រោះថ្នាក់ និងបង្កើនភាពតានតឹងដែលការកើនឡើងដែលអាចកើតមាន»។
មិនតែប៉ុណ្ណោះ យន្តហោះអង់គ្លេសត្រូវបានស្ទាក់ចាប់ម្តងហើយម្តងទៀត ដោយយន្តហោះចម្បាំង Su-៣៥ របស់រុស្ស៊ីហោះជិតបំផុត បង្កឱ្យប្រព័ន្ធសង្គ្រោះបន្ទាន់នៅលើយន្តហោះអង់គ្លេស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។
រីឯយន្តហោះចម្បាំង Su-២៧ របស់រុស្ស៊ីមួយគ្រឿងបានហោះហើរចំនួន ៦ដង ចម្ងាយ៦ម៉ែត្រនៅខាងមុខរបស់យន្តហោះ Rivet Joint របស់អង់គ្លេស។
សេចក្តីថ្លែងការណ៍កាលថ្ងៃពុធបន្ថែមថា មន្ត្រីក្រសួងការពារជាតិនិងក្រសួងការបរទេសនៅសប្តាហ៍នេះក៏បានលើកឡើងជាផ្លូវការទៅកាន់ស្ថានទូតរុស្ស៊ីអំពីឧប្បត្តិហេតុផ្លូវអាកាសផងដែរ។ ឧប្បត្តិហេតុនោះគឺជាសកម្មភាពដ៏គ្រោះថ្នាក់បំផុតរបស់រុស្ស៊ីប្រឆាំងនឹងយន្តហោះឃ្លាំមើលរបស់ចក្រភពអង់គ្លេសចាប់តាំងពីឆ្នាំ២០២២ ពេលយន្តហោះរុស្ស៊ីនៅក្បែរនោះបាញ់មីស៊ីលមួយគ្រាប់លើសមុទ្រខ្មៅ ក្រោយមកទីក្រុងមូស្គូថាជាបញ្ហាបច្ចេកទេស។
ការស្ទាក់ចាប់ទាំងនោះកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពី លោក Healey ប្រកាសថា កងទ័ពជើងទឹកអង់គ្លេសបានតាមដាននិងមើលឃើញនាវាមុជទឹករុស្ស៊ី ៣គ្រឿងកំពុងប្រតិបត្តិការសម្ងាត់ រយៈពេលមួយខែក្នុងដែនទឹកអាត្លង់ទិកភាគខាងជើងនៃចក្រភពអង់គ្លេស នៅជិតខ្សែកាបនិងបំពង់បង្ហូរប្រេងក្រោមសមុទ្រដ៏សំខាន់។
លោក Healey ព្រមានកាលពីថ្ងៃពុធថា៖ « សូមឱ្យខ្ញុំបញ្ជាក់ឱ្យច្បាស់ថា ឧប្បត្តិហេតុនេះនឹងមិនរារាំងការប្តេជ្ញាចិត្តរបស់ចក្រភពអង់គ្លេសក្នុងការការពារអង្គការណាតូ សម្ព័ន្ធមិត្ត និងផលប្រយោជន៍របស់យើងពីការឈ្លានពានរបស់រុស្ស៊ីនោះទេ»។
គួរបញ្ជាក់ថា សមុទ្រខ្មៅ គឺជាសមុទ្រស្ថិតនៅលើដីគោកដ៏ធំមួយ នៅជាយអាគ្នេយ៍នៃទ្វីបអឺរ៉ុប មានព្រំប្រទល់ជាប់នឹងប្រទេសចំនួន៦ គឺ អ៊ុយក្រែន រុស្ស៊ី ហ្សកហ្ស៊ី តួកគី ប៊ុលហ្គារី និងរូម៉ានី៕
សម្រួល៖ ណឺ មិនា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


