ព័ត៌មានអន្ដរជាតិ
អង់គ្លេស ប្រកាសបញ្ជូនទ័ពថែមទៀតទៅមជ្ឈិមបូព៌ា
ចក្រភពអង់គ្លេស បានប្រកាសពីការបញ្ជូនទ័ពបន្ថែមទៀតទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីជួយសម្ព័ន្ធមិត្ត ទប់ទល់នឹងការវាយប្រហាររបស់អ៊ីរ៉ង់។

សេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស John Healey អំឡុងដំណើរទស្សនកិច្ចទៅកាន់តំបន់ឈូងសមុទ្រ កាលពីថ្ងៃអង្គារទី៣១ខែមីនាឆ្នាំ២០២៦។
តាមការផ្សាយរបស់ Sky News, ក្នុងដំណើរនោះ លោក Healey បានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមការងារ និងប្រព័ន្ធការពារអាកាសបន្ថែមបានទៅដល់ប្រទេសបារ៉ែននិងគុយវ៉ែតហើយ ព្រមទាំងបញ្ជាក់ពីផែនការដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារអាកាស Sky Sabre នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត និងការពង្រីកប្រតិបត្តិការរបស់យន្តហោះចម្បាំង Typhoon នៅក្នុងប្រទេសកាតាផងដែរ។
លោក Healey និយាយថា៖ «ការវាយប្រហារដ៏កាចសាហាវរបស់អ៊ីរ៉ង់ នៅតែបន្តគំរាមកំហែងដល់សម្ព័ន្ធមិត្ត និងផលប្រយោជន៍របស់យើងនៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលចាំបាច់បំផុតត្រូវតែការពារ»។
យ៉ាងណា លោកមិនបញ្ជាក់ឡើយថាតើកងទ័ពអង់គ្លេសប៉ុន្មាននាក់ទៀត ដែលនឹងត្រូវបញ្ជូនទៅ ប៉ុន្តែបច្ចុប្បន្នអង់គ្លេសមានកងទ័ពប្រហែល ១ ០០០នាក់រួចហើយ កំពុងឈរជើងក្នុងតំបន់ រួមទាំងនៅប្រទេសស៊ីបផងដែរ។
សេចក្តីប្រកាសនេះធ្វើឡើង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី Keir Starmer បញ្ជាក់ថា ទោះទ័ពអង់គ្លេសនឹងមិនចូលរួមក្នុងសង្គ្រាមដោយផ្ទាល់នៅលើដីក៏ដោយ ប៉ុន្តែការគាំទ្រតាមផ្លូវអាកាស និងប្រព័ន្ធការពារមីស៊ីលកំពុងស្ថិតក្នុងកម្រិតអាសន្នខ្ពស់បំផុត៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


