Connect with us

ព័ត៌មានអន្ដរជាតិ

​មានការ​រក​ឃើញ​ថា អង់គ្លេស​ផ្តល់​អាជ្ញាប័ណ្ណ​ថ្មី​ ​នាំចេញ​ឧបករណ៍យោធាដល់​អ៊ីស្រាអែល​

បានផុស

នៅ

ក្រសួង​អាជីវកម្មនិង​ពាណិជ្ជកម្មច​ក្រភព​អង់គ្លេស (DBT) បាន​ផ្តល់​អាជ្ញាប័ណ្ណ​ថ្មីចំនួន​ពីរសម្រាប់​ការនាំចេញ​ឧបករណ៍យោធា​ទៅ​កាន់​ប្រទេសអ៊ីស្រាអែល រួម​ទាំងអាជ្ញាប័ណ្ណ​ចំនួន ១១.៨៥លាន​ដុល្លារ​គ្រប​ដណ្តប់​លើគ្រឿង​បន្លាស់ និង​បច្ចេក​វិទ្យា​សម្រាប់​កំណត់​គោល​ដៅ​វាយ​ប្រហារ​។ នេះបើយោង​តាម​​ក្រុម​យុទ្ធនាការ​ប្រឆាំងពាណិជ្ជកម្មអាវុធ ​(CAAT) ។

យោង​តាម​សារព័ត៌មាន​មជ្ឈិម​បូព៌ា Middle East Monitor ផ្សាយ​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២៦ អាជ្ញាប័ណ្ណ​ទាំងនោះ​ត្រូវ​បាន​ផ្តល់​ឱ្យ​អ៊ីស្រាអែល ទោះបីជារដ្ឋាភិបាលអង់​គ្លេស​ផ្អាក​ការ​នាំចេញបែប​នេះកាលពីខែកញ្ញា ឆ្នាំ២០២៤ ដោយ​សារ​ការ​​ភ័យខ្លាច​ថា​ឧបករណ៍​ទាំង​នោះ​នឹង​ប្រើប្រាស់​​ជា​អំពើ​ប្រល័យ​ពូជ​សាសន៍​របស់​អ៊ីស្រាអែល​ប្រឆាំង​នឹង​ប្រជាជន​នៅតំបន់​ហ្គាហ្សា​ក៏ដោយ។

យន្តហោះ​ចម្បាំង​អង់គ្លេស។ រូបភាព៖​ FT
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការវិភាគ​របស់ CAAT លើ​ស្ថិតិអាជ្ញាប័ណ្ណ​នាំចេញ​របស់​ចក្រភព​អង់គ្លេស​សម្រាប់​ត្រីមាសទីបួន​នៃឆ្នាំ២០២៥ ចេញ​ផ្សាយនៅ​ថ្ងៃទី៣០ ខែមេសា រកឃើញ​ថា ចក្រភពអង់គ្លេស​បាន​ចេញអាជ្ញាប័ណ្ណ​នាំ​ចេញ​ដែល​មានតម្លៃសរុប​ចំនួន ២៧.៩លានដុល្លារ សម្រាប់​ការ​ផ្ទេរ​ទៅ​ប្រទេស​អ៊ីស្រាអែល​ អំឡុង​ពេល​ត្រីមាសនោះ​។

ពេលក្រុម CAAT សួរ​ពី​អាជ្ញាប័ណ្ណនេះ,​ DBT ឆ្លើយតបថា៖ « វា​គ្រប​ដណ្តប់​លើរបស់របរ[ឧបករណ៍​យោធា] សម្រាប់​នាំចេញឡើងវិញ​ពី​អ៊ីស្រាអែល ហើយរដ្ឋាភិបាលអ៊ីស្រាអែលមិនមែន​ជាអ្នកប្រើប្រាស់ចុងក្រោយនោះទេ។ រឿង​នេះ​ស្រប​នឹង​ការផ្អាករបស់យើង»។

ដោយ​ឡែក ក្រុម CAAT លើក​ឡើង​ថា៖ « ការការពារបាន​ពឹង​ផ្អែក​លើការប្រឌិដ្ឋ​ផ្នែក​ច្បាប់​»។

ចំណែក អ្នកឃ្លាំមើលបាន​ព្រមានអំពីហានិភ័យនៃការបង្វែរ​ដោយ​ស្វ័យប្រវត្តិ ដោយ​ដំណើរការមួយដែល​អ៊ីស្រាអែលអាច​បរាជ័យ​ក្នុង​ការ​ផ្ទេរ​ឧបករណ៍យោធា​ទៅកាន់គោលដៅដូច​បាន​ប្រកាស ជំនួស​មក​វិញ​ដោយ​ការ​ចាត់តាំងទៅ​អ្នកប្រើប្រាស់​ចុងក្រោយ​គ្មាន​ការ​អនុញ្ញាត ដូច​ជា​កងកម្លាំងការពារ​អ៊ីស្រាអែល (IDF) ប្រើ​ឧបករណ៍​យោធា​​នៅហ្គាហ្សា។

ប្រែដោយ​៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម