កីឡា
តើ កម្ពុជា អាចបញ្ចប់ប្រវត្តិសាស្ត្រអាក្រក់ជាមួយ ហុងកុង បានទេយប់នេះ ?
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងជួប ហុងកុង លើកទី១១ វេលាម៉ោង ៧ យប់ ថ្ងៃព្រហស្បតិ៍នេះ ក្នុងជំនួបមិត្តភាពអន្តរជាតិ ដើម្បីស្វែងរកឱកាសបញ្ចប់ប្រវត្តិសាស្ត្រមិនធ្លាប់ឈ្នះ ហុងកុង។

ក្រុមកម្ពុជា ស្ថិតនៅលេខ ១៧៩ ក្នុងតារាងចំណាត់ថ្នាក់ FIFA Ranking ខណៈ ហុងកុង ស្ថិតនៅលេខ ១៤៨ ដែលល្អជាងកម្ពុជា។ តាមរយៈតារាងចំណាត់ថ្នាក់នេះគឺបញ្ជាក់ថា ហុងកុង មានកម្រិតគុណភាពល្អជាង កម្ពុជា។
កម្ពុជា មានកីឡាករលេងនៅក្នុងស្រុក ២១ នាក់ និងកីឡាករលេងនៅក្រៅប្រទេស ២ នាក់គឺខ្សែបម្រើការពារ Nick Taylor មកពីក្លិប PT Prachaup FC នៃលីគថៃ និងងកីឡាករ Andres Neito មកពីក្លិប Bhyangkara នៃលីគឥណ្ឌូណេស៊ី។

នៅក្នុងឆ្នាំ ២០២៥ ក្រុមកម្ពុជា មានការប្រកួតមិត្តភាពអន្តរជាតិ ៣ លើកប៉ុណ្ណោះ ប៉ុន្តែចាញ់ទាំង ៣ លើកគឺ ចាញ់ វៀតណាម ១-២, ចាញ់ អារូបា ១-២ និងចាញ់ តាហ្ស៊ីគីស្ថាន ១-២។ យ៉ាងណា ៨ប្រកួតចុងក្រោយ កម្ពុជាតែងតែរកបានគ្រាប់បាល់លើគូប្រកួតរហូត។
ចំណែក ហុងកុង វិញ បានប្រកួត ១១ លើកក្នុងឆ្នាំ ២០២៥ ក្នុងនោះ ឈ្នះ ៤ ស្មើ ៣ និងចាញ់ ៤ ។ ពួកគេមានកម្រិតគុណភាពល្អដោយសារមានកីឡាករកូតកាត់ច្រើន និងជាពិសេសមានកីឡាករលេងនៅក្រៅប្រទេសច្រើន។

ក្រុមហុងកុងមានតំបន់ការពាររឹងមាំល្អណាស់ ដោយសារពួកគេមានកីឡាករលេងនៅប្រទេសចិន ៨ នាក់ និង១នាក់លេងនៅប្រទេសអេស្តូនី។
ប្រវត្តិជួបគ្នា ១០ លើកចុងក្រោយ កម្ពុជាមិនធ្លាប់មានប្រវត្តិឈ្នះ ហុងកុង ឡើយគឺ ស្មើ ២ និងចាញ់ ៨ ដូច្នេះការជួបគ្នាលើកទី១១នេះ អ្នកគាំទ្ររំពឹង កម្ពុជា អាចបញ្ចប់ប្រវត្តិសាស្ត្រដ៏អាក្រក់បាន។

ប្រវត្តិជួបគ្នា ១០ លើក
- ចាញ់ ២-៦ ឆ្នាំ ១៩៥៧ ពាន Merdeka Tournament
- ចាញ់ ១-៤ ឆ្នាំ ១៩៩៩ ពាន AFC Asian Cup
- ចាញ់ ០-១ ឆ្នាំ ១៩៩៩ ជម្រុះ AFC Asian Cup
- ចាញ់ ២-៤ ឆ្នាំ ២០១៦ មិត្តភាពអន្តរជាតិ
- ចាញ់ ០-២ ឆ្នាំ ២០១៦ មិត្តភាពអន្តរជាតិ
- ស្មើ ១-១ ឆ្នាំ ២០១៩ ជម្រុះ FIFA World Cup
- ចាញ់ ០-២ ឆ្នាំ ២០១៩ ជម្រុះ FIFA World Cup
- ចាញ់ ០-៣ ឆ្នាំ ២០២២ ជម្រុះ AFC Asian Cup
- ស្មើ ១-១ ឆ្នាំ ២០២៣ មិត្តភាពអន្តរជាតិ
- ចាញ់ ០-៣ ឆ្នាំ ២០២៤ មិត្តភាពអន្តរជាតិ

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


