សន្តិសុខសង្គម
នគរបាលក្រុងប៉ៃលិន ប្រើពេល២ថ្ងៃ២យប់តាមចាប់ជនដៃដល់ជាកូនបង្កើតកាប់សម្លាប់ឪពុកខ្លួនឯង
ជនសង្ស័យជាឃាត ក សម្លាប់ឪពុកបង្កើតខ្លួនត្រូវបានសមត្ថកិច្ចនគរបាលក្រុងប៉ៃលិន ឃាត់ខ្លួនបានហើយ នៅវេលាម៉ោង៨និង០០ ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នា២០២៥ នៅចំណុចក្នុងព្រៃខាងកើតអូរប្រហែល៥០ម៉ែត្រ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តបៃលិន។

លោកវរសេនីយ៍ឯក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន ប្រាប់ កម្ពុជាថ្មី ថា ក្រោយពីទទួលបានព័ត៌មាននៅមូលដ្ឋានថាមានករណីឃាត់កម្មនៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បណ្តាលឲ្យជនរងគ្រោះជាឪពុកបានស្លាប់ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន លោកក៏បានស្នើសុំគោលការណ៍ពីលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន ដោយសហការជាមួយកម្លាំងស្នងការនគរបាលខេត្ត និងកម្លាំងបុស្តិ៍រដ្ឋបាលសង្កាត់ប៉ៃលិន ដើម្បីធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យដែលជាកូនបង្កើត។
ជនសង្ស័យមានឈ្មោះ បៀង អំណត់ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅរស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ចំណែកជនរងគ្រោះឈ្មោះ អោង ខែម ភេទប្រុស អាយុ៦៧ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន (ត្រូវជាឪពុកបង្កើត របស់ជនសង្ស័យ)។

លោកវរសេនីយ៍ឯក យ៉ែម សារិទ្ធ បន្តថា មុនកើតអំពើហិង្សានេះឡើង គឺជនសង្ស័យកំពុងដេកអង្រឹងក្រោមផ្ទះ ហើយជនរងគ្រោះជាឪពុកអង្គុយក្រោមដើមអំពិលខាងមុខផ្ទះ ភ្លាមនោះជនសង្ស័យបានស្រែកជេរគេ ជេរឯងពេញផ្ទះ ស្រាប់តែជនរងគ្រោះទៅប្រាប់ថា កូនកុំស្រែកឡូឡាជេរអញ្ចឹង ព្រោះពុកកំពុងឈឺផង។ ពេលនោះជនសង្ស័យក៏ស្រែកជេរឪពុកទៀត ឪពុកខឹង ក៏បានទះជនសង្ស័យមួយដៃ ក៏ត្រូវជនសង្ស័យទះវិញ បណ្តាលឱ្យដួលហើយជនសង្ស័យ បានទាញចបវាយទៅលើឪពុកបន្ថែមបណ្តាលឲ្យបែកក្បាលរួចគេចខ្លួនបាត់។

អធិការនគរបាលក្រុងប៉ៃលិន បានបញ្ជាក់បន្ថែមថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យរួច នៅវេលាម៉ោង១០និង៣១នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ធ្វើតេស្តរកសារធាតុញៀន លើជនសង្ស័យ ជាលទ្ធផលគឺ ពុំមានផ្ទុកនូវសារធាតុញៀននោះទេ។

គួររំលឹកថា កាលពីវេលាម៉ោង០៩ព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណីឃាតកម្ម ដោយកូនបង្កើតកាប់សម្លាប់ឪពុក នឹងចបកាប់ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន រួចគេចខ្លួនបាត់។ ជនរងគ្រោះត្រូវបានជនសង្ស័យជាកូនបង្កើតកាប់ចំថ្ងាសចំនួន១ចបកាប់ បណ្តោយតាមខ្ទង់ច្រមុះ រយះប្រវែង៣ថ្នាំងដៃ និងស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
បច្ចុប្បន្ន កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី៕
អត្ថបទ៖ សេង សុវណ្ណារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


