ព័ត៌មានអន្ដរជាតិ
លោក ហ្សេលេនស្គី រឹតបន្តឹងក្រុមហ៊ុនរដ្ឋ ក្រោយផ្ទុះរឿងអាស្រូវពុករលួយ ពាក់ព័ន្ធប្រាក់១០០លានដុល្លារ
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានបញ្ជាក់ពីចេតនារឹតបន្តឹងការគ្រប់គ្រងលើក្រុមហ៊ុនរដ្ឋ ចំពេលមានរឿងអាស្រូវអំពើពុករលួយ ដែលកំពុងកើតឡើងនៅក្នុងវិស័យថាមពល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន NHK នាថ្ងៃនាថ្ងៃ ១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។

ការិយាល័យប្រឆាំងអំពើពុករលួយជាតិអ៊ុយក្រែន និងអង្គភាពមួយផ្សេងទៀតបានប្រកាសកាលថ្ងៃចន្ទ អំពីការចាប់ផ្តើមនៃការស៊ើបអង្កេតលើការចោទប្រកាន់ទាំងនេះ។ អំពើពុករលួយនេះ ត្រូវបានគេចោទប្រកាន់ថា ពាក់ព័ន្ធនឹងប្រាក់ប្រហែល ១០០លានដុល្លារ ជាមូលនិធិខុសច្បាប់ ដែលត្រូវបានទទួលជាចម្បង ទាក់ទងនឹងកិច្ចសន្យារបស់ក្រុមហ៊ុន Energoatom ជាក្រុមហ៊ុនថាមពលនុយក្លេអ៊ែររដ្ឋរបស់អ៊ុយក្រែន។
ក្រោយមក មេដឹកនាំអ៊ុយក្រែនរូបនេះ បានបណ្តេញរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងរដ្ឋមន្ត្រីថាមពលចេញគឺលោក ហឺមេន ហាលូឆេនកូ (Herman Halushchenko) ដោយផ្អែកលើការចោទប្រកាន់ទាំងនេះ។
តាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា សហគ្រិនម្នាក់ទៀតគឺលោក ធីមួរ មីនឌីច (Timur Mindich) ដែលជាអ្នកស្គាល់ជិតស្និទ្ធជាមួយលោកហ្សេលេនស្គី ជាយូរមកហើយនោះ ក៏កំពុងស្ថិតក្រោមការស៊ើបអង្កេតផងដែរ។
ដោយឡែក អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយជាមួយលោកហ្សេលេនស្គី តាមទូរស័ព្ទ ហើយបានជំរុញឲ្យគាត់អនុវត្តវិធានការប្រឆាំងអំពើពុករលួយ។ មេដឹកនាំអឺរ៉ុបផ្សេងទៀត ក៏បានសម្តែងការរិះគន់ និងការព្រួយបារម្ភរបស់ពួកគេផងដែរ។
យ៉ាងណាមិញ លោក ហ្សេលេនស្គី បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃសុក្រដែរថា គាត់បានបញ្ជាក់ជាមួយនាយករដ្ឋមន្ត្រី Yuliia Svyrydenko អំពីការអនុវត្តដំណើរការសវនកម្មយ៉ាងឆាប់រហ័សនៅក្នុងក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋ។ គាត់បាននិយាយថា ពួកគេក៏បានបញ្ជាក់ផងដែរថា លទ្ធផលទាំងអស់ គួរតែត្រូវបានផ្ញើទៅអ្នកស៊ើបអង្កេត។
ទោះជាយ៉ាងណា អ្នកសង្កេតការណ៍និយាយថា លោក ហ្សេលេនស្គី មានបំណងកាត់បន្ថយការព្រួយបារម្ភកាន់តែខ្លាំងឡើងពីទាំងក្នុងស្រុក និងក្រៅប្រទេស ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់គាត់ ក្នុងការទប់ស្កាត់ការកើតឡើងវិញតាមរយៈការគ្រប់គ្រងកាន់តែតឹងរ៉ឹងលើក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋតែប៉ុណ្ណោះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ទីប្រឹក្សាលោក ហ្សេលេនស្គី ស្តីបន្ទោស រុស្ស៊ី ចំពោះរឿងអាស្រូវពុករលួយដ៏ធំនៅ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


