សន្តិសុខសង្គម
យុវតីពលកររងគ្រោះពីការចាប់រំលោភពីទាហានឈុតខ្មៅថៃ ពេលនេះសុខភាពបានល្អប្រសើរ
ក្រុមគ្រួសារយុវតីជាពលកររងគ្រោះដោយសារទាហានឈុតខ្មៅថៃចាប់រំលោភបានប្រាប់ថា ស្ថានភាពសុខភាពរបស់នាងពេលនេះបានល្អប្រសើរ ខណះនៅព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកសុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ក៏បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់ស្រ្តីពលករខ្មែររងគ្រោះ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។
តាមរយះការចុះសួរសុខទុក្ខ លោក សុខ លូ បានថ្កោលទោសដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ និងឃោរឃៅបំផុតរបស់ក្រុមទាហានឈុតខ្មៅថៃ ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្សនិងសិទ្ធិស្ត្រី ខណះពេលនេះ លោកបានលើកទឹកចិត្តដល់ស្រី្តរងគ្រោះ និងក្រុមគ្រួសារឲ្យមានស្មារតីរឹងមាំឡើងវិញ ហើយក្រុមគ្រូពេទ្យបានបន្តយកចិត្តទុកដាក់ខ្ពស់បំផុត លើការថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ជនរងគ្រោះ ខណៈស្ថានភាពយុវតីរងគ្រោះបានល្អប្រសើរឡើងវិញជាបន្តបន្ទា ប់។
ជាមួយគ្នានេះលោកបានបញ្ជាក់ប្រាប់ជនរងគ្រោះ និងក្រុមគ្រួសារផងដែរថា រាជរដ្ឋាភិបាលកម្ពុជាកំពុងចាត់វិធានការតាម ផ្លូវច្បាប់ ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងថ្កោលទោសអំពើដ៏ស្មោកគ្រោករបស់ក្រុមទាហានឈុតខ្មៅថៃ។

បើតាមសមត្ថកិច្ច ករណីរំលោភបំពានលើរាងកាយដ៏ព្រៃផ្សៃនេះ បានកើតឡើងកាលពីយប់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតំបន់ព្រំដែនជាប់ខេត្តចាន់បុរី ប្រទេសថៃ ដែលជាប់ព្រំប្រទល់ស្រុកកំរៀង ខេត្តបាត់ដំបងខណះពេលដែលយុវតីរងគ្រោះ ដែលមានអាយុ ១៨ ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ធំ រួមពលករខ្មែរប្រុសស្រីជាង ១០ នាក់ទៀត កំពុងធ្វើដំណើរវិលត្រឡប់ពីប្រទេសថៃមកកាន់ប្រទេសកម្ពុជាវិញ ហើយត្រូវបានក្រុមទាហានឈុតខ្មៅថៃប្រមាណ ៧ នាក់ បានចាប់វាយដំ ទាត់ធាក់ ធ្វើទារុណកម្មលើពលករប្រុសៗ និងបានចាប់រំលោភបំពានរាងកាយនារីរងគ្រោះរូបនេះតែម្តង ក្នុងនោះក៏បានជំរិតទារប្រាក់ និងប្លន់ យកទ្រព្យសម្បត្តិមួយចំនួនផងដែរ។

ករណីរបស់ទាហានឈុតខ្មៅថៃនេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏គ្រោងនឹងដាក់បណ្តឹងទៅប្រទេសថៃរួមនិងអន្តរជាតិផងដែរ ក្រោយប្រមូលភស្តុតាងពាក់ព័ន្ធគ្រប់គ្រាន់ ក្រោយលោកនិងភរិយាបានចុះសួរសុខទុក្ខយុវតីពលកររងគ្រោះកាលពីពេលថ្មីៗនេះ។
ស្របពេលនេះដែរ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) ក៏បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើកងកម្លាំងឈុតខ្មៅថៃ ៧ នាក់ ដែលបានរួមគ្នារំលោភបំពានលើរាងកាយយុវតីខ្មែរម្នាក់។ ករណីនេះ (CHRC) ព្រមទាំងអង្គការសង្គមស៊ីវិល ២១៦ ស្ថាប័នទៀត បានចាត់ទុកជាបទឧក្រិដ្ឋធ្ងន់ធ្ងរ និងទាមទារឲ្យមានការផ្ដន្ទាទោសលើជនល្មើស ដើម្បីរកយុត្តិធម៌ដល់ជនរងគ្រោះ ដែលជាយុវតីពលករខ្មែរទើបតែមានអាយុ ១៨ ឆ្នាំ៕
អត្តបទ÷សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


