ព័ត៌មានជាតិ
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បង្ហាញ Link ដើម្បីរង់ចាំឆ្លើយតបចម្ងល់ពលរដ្ឋ ជុំវិញ ការខ្ទប់រាជធានីភ្នំពេញ
យោងតាមគណនេយ្យហ្វេសបុកផ្លូវការណ៍ របស់លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបង្ហោះសារ ជូនសាធារណជន និងពលរដ្ឋ ដែលមានចម្ងល់អំពីការបិទខ្ទប់រាជធានីភ្នំពេញ អាចចូលទៅក្នុង Link មួយដែលមានឈ្មោះ

https://t.me/ppcityhall (https://t.me/ppcityhall)ដើម្បីអាជ្ញាធររាជធានីភ្នំពេញ ធ្វើការបកស្រាយចម្ងល់របស់បងប្អូន ។
ក្នុងអត្ថន័យ លើហ្វេសបុកផ្ទាល់របស់លោក បានសរសេរថា « តើខ្ញុំអាចធ្វើដំណើរចេញពីផ្ទះទៅធ្វើការរកស៊ីបានទេ ? តើខ្ញុំអាចទៅផ្សារទិញម្ហូបអាហារបានទេ? តើខ្ញុំអាចចេញទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩បានទេ? បើបងប្អូនមានសំនួរពាក់ព័ន្ធការបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ សូមចុច និងសួរនាំតាម Link នេះ https://t.me/ppcityhall។ យើងខ្ញុំរង់ចាំឆ្លើយតប ពន្យល់ និងជម្រាបជូនស្រាយចម្ងល់របស់បងប្អូន។ សូមអរគុណ » ។

គួររំលឹកថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បានចេញនូវសេចក្តីសម្រេច ស្តីពីការបិទខ្ទប់តំបន់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ នៃការរីករាលដាល នៃជំងឺកូវីដ១៩ ។ នៅក្នុងសេចក្តីសម្រេចនោះ មាន១០ប្រការ ដែលចែងអោយរដ្ឋបាលរាជធានីខេត្តដែលឋិតក្នុងតំបន់បិទខ្ទប់ត្រូវបំពេញ និងអនុវត្តឲ្យមានខ្ជាប់ខ្ជួន ។
សេចក្តីសម្រេចដដែលរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏អនុញ្ញាតឲ្យមានការបន្តដំណើរចូល ឬឆ្លងកាត់ តំបន់បិទខ្ទប់បាន ដោយការលើកលែងទាំងអស់នោះ មានចែងរួចជាស្រេច នៅក្នុងសេចក្តីសម្រេច ៕
អត្ថបទ៖ លីហេង
សូមចុចអាន៖ យកតេស្តសំណាក អាជីវករផ្សារក្រោម ១៥៦នាក់ ពាក់ព័ន្ធអ្នកវិជ្ជមានកូវីដ១៩
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


