Connect with us

សន្តិសុខសង្គម

ត្រឡប់មកពីធ្វើការវិញ ជនសង្ស័យគាស់បន្ទប់ជួលយកលុយអស់ជាង ១ ម៉ឺនដុល្លារ និងលុយជប៉ុន ២ ម៉ឺនយ៉េន នៅខណ្ឌឫស្សីកែវ

បានផុស

នៅ

នារី​ម្នាក់ ទៅ​ធ្វើការ​វេន​យប់ បន្ទាប់ពី​ចេញ​មក​ដល់​បន្ទប់​វិញ ឃើញ​បន្ទប់​ខ្លួន​ត្រូវ​បាន​ជនសង្ស័យ​គាស់​បាត់​លុយ​ចំនួន ១ ម៉ឺន ៤ ពាន់​ដុល្លារ និង លុយ​ជប៉ុន ២ ម៉ឺន​យ៉េន ទើប​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ប្ដឹង​សមត្ថកិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ០៧ ព្រឹក ថ្ងៃ​ទី ២១ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ ស្ថិត​នៅ​សង្កាត់​ទួល​សង្កែ​ទី ១ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។

នារី​រងគ្រោះ បាន​ឲ្យ​ដឹង​ថា គាត់​ទើបតែ​មកពី​ជប៉ុន​បាន ២-៣ ខែ ប៉ុណ្ណោះ។ គាត់ បាន​មក​ជួល​​បន្ទប់​នៅ​ទួល​សង្កែ​នេះ ដើម្បី​រកលុយ​បន្ថែម ដោយ​គោលបំណង​រកលុយ​ធ្វើ​ផ្ទះ​នៅ​ឯ​ស្រុក។ នៅមុន​វេលា​ម៉ោង​កើតហេតុ គាត់​បាន​ដក​លុយ​ដើម្បី​យក​ទៅ​ស្រុក ទុក​ក្នុង​បន្ទប់​ជួល ហើយក៏​ចេញ​ទៅ​ធ្វើការ​វេន​យប់​បាត់​តែម្ដង។ រហូតដល់​ម៉ោង ៧ ព្រឹក គាត់​ចេញ​ពី​ធ្វើការ​មកដល់​មុខ​បន្ទប់​ជួល​វិញ ក៏​ស្រាប់តែ​ឃើញ​សោ​ទ្វារ​បន្ទប់​របស់​ខ្លួន​ចំហ។ ភ្លាមៗ គាត់ ស្លន់ស្លោ​រត់​ចូល​ទៅ​ក្នុង​បន្ទប់ ស្វែង​រកលុយ​របស់​គាត់ ប៉ុន្តែ​ជា​អកុសល លុយ ១ ម៉ឺន ៤ ពាន់​ដុល្លារ និង លុយ​ជប៉ុន​ចំនួន ២ ម៉ឺន​យ៉េន ត្រូវ​បាន​ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច​យក​ទៅ​បាត់ស្រមោល។

ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន នៃ​ប៉ុស្តិ៍​ទួល​សង្កែ​ទី ១ បាន​ចុះ​មក​ដល់ និង​នាំ​នារី​ដែល​ជា​ជនរងគ្រោះ​ទៅ​ប៉ុស្តិ៍ ដើម្បី​ដាក់ពាក្យ​បណ្ដឹង និង​បន្ត​ស៊ើបអង្កេត​រកមុខ​ជនសង្ស័យ​ធ្វើការ​ទៅ​តាម​នីតិវិធី​ច្បាប់៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម