ព័ត៌មានអន្ដរជាតិ
ខេត្ត Songkhla ទុក្ខជាន់ទុក្ខ! អគ្គិភ័យឆេះអគារពាណិជ្ជកម្មនៅខាងលើ ទឹកជំនន់លិចនៅខាងក្រោម
ថៃកំពុងតែទុក្ខជាន់ទុក្ខ ដោយនៅទីក្រុង Hat Yai នៃខេត្ត Songkhla ឯណោះ ទឹកជំនន់កំពុងវាយប្រហារធ្ងន់ធ្ងរទៅហើយនោះ ស្រាប់តែកើតមានគ្រោះអគ្គិភ័យឆាបឆេះអគារពាណិជ្ជកម្មនៅកណ្តាលទឹកជំនន់ថែមទៀត។

តាមការផ្សាយរបស់ Amarin នៅថ្ងៃអង្គារទី២៥ខែវិច្ឆិកាឆ្នាំ២០២៥ អគារពាណិជ្ជកម្មស្ថិតនៅចំណុចប្រសព្វ Wiriyathian ត្រូវអគ្គិភ័យឆាបឆេះនៅជាន់ខាងលើ ទាំងដែលទឹកជំនន់កំពុងលិចខាងក្រោម។
តាមរយៈរូបភាពដែលបង្ហោះលើទំព័រ Facebook របស់អង្គភាពអគ្គិភ័យនិងជួយសង្គ្រោះថៃ គេឃើញផ្សែងខ្មៅខ្មួលខ្មាញ់ហុយចេញពីជាន់ខាងលើនៃអគារ ដែលព័ទ្ធជុំវិញទៅដោយទឹកជំនន់។
អគ្គិភ័យនេះកើតឡើងស្របពេល ទឹកជំនន់កំពុងបង្កទុក្ខវេទនាខ្លាំងនៅប្រទេសថៃ សម្លាប់មនុស្ស៨នាក់ ជាពិសេសភាគខាងត្បូងគឺទីក្រុង Hat Yai នៃខេត្ត Songkhla នេះតែម្តង។

នៅ Hat Yai គេឃើញអ្នកខ្លះជាប់ក្នុងផ្ទះចេញទីណាមិនរួចរង់ចាំការជួយសង្គ្រោះទាំងគ្មានសង្ឃឹម អ្នកខ្លះតោងបង្គោលភ្លើងចរាចរណ៍ រីឯអ្នកខ្លះទៀតបង្ខំចិត្តឱបបង្គោលអគ្គិសនី ទោះដឹងថា មានគ្រោះថ្នាក់នៃការឆក់ស្លាប់ក៏ដោយ។ ពួកគេបាននាំគ្នាស្រែកសុំឲ្យគេជួយ ហើយសម្រែករបស់ពួកគេបានលាន់ទ្រហឹងពេញទីក្រុង ស្តាប់ទៅគួរឲ្យរន្ធត់។
ខេត្តភាគខាងត្បូងដែលប្រកាសអាសន្នមានដូចជា៖ Chumphon, Surat Thani, Nakhon Si Thammarat, Satun, Songkhla, Phatthalung, Trang, Narathiwat, Pattani និង Yala៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


