Connect with us

ព័ត៌មានជាតិ

ឆ្នាំ២០២៦ គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា នឹងជំរុញការទូទាត់ប្រាក់ឈ្នួលកម្មករតាមប្រព័ន្ធឌីជីថល

បានផុស

នៅ

ភាគីហត្ថលេខីអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ឆ្នាំ២០២៣-២០២៧ រួមមានតំណាងក្រសួងពាណិជ្ជកម្ម តំណាងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា និងតំណាងអង្គការអន្តរជាតិខាងការងារនឹងផ្ដោតលើការងារអាទិភាពសំខាន់ៗ មួយចំនួនសម្រាប់អនុវត្តនៅឆ្នាំ២០២៦ខាងមុខ រួមមានការលើកកម្ពស់ផ្នែកសុវត្ថិភាព និងសុខភាពការងារ,កិច្ចសន្ទនាសង្គម,សមភាព និងបរិយាបន្នយេនឌ័រ និងការជំរុញការទូទាត់ប្រាក់ឈ្នួលតាមប្រព័ន្ធឌីជីថល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការដាក់ទិសដៅសំខាន់ៗទាំងនេះបានដាក់ចេញនៅក្នុងកិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាពការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ឆ្នាំ២០២៣-២០២៧ កាលពីថ្ងៃទី២៦វិច្ឆិកាក្រោមអធិបតីភាពលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពិនិត្យលើវឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅការងាររបស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ព្រមទាំងបន្តពង្រឹងកិច្ចសហការរវាងភាគីហត្ថលេខីនៃអនុស្សរណៈនៃការយោគយល់គ្នា។

នៅក្នុងកិច្ចប្រជុំ លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការខិតខំចូលរួមរបស់ក្រុមការងារគម្រោងរោងចក្រកាន់តែប្រសើរ ដោយក្រសួងពាណិជ្ជកម្ម និងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា សម្រាប់កិច្ចសហការ ការគាំទ្រ និងការចូលរួមអនុវត្តអនុស្សរណៈនៃការយោគយល់គ្នានាពេលកន្លងមកទទួលបានលទ្ធផលល្អ តាមរយ:ការជំរុញការគោរពលក្ខខណ្ឌការងារ និងបង្កើនភាពទាក់ទាញ ព្រមទាំងលើកកម្ពស់កិត្យានុភាពរបស់កម្ពុជា ជាប្រភពផ្គត់ផ្គង់ប្រកបដោយទំនុកចិត្តសម្រាប់ម្ចាស់ម៉ាក និងអ្នកបញ្ជាទិញ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរ អំពីតួនាទីដ៏សំខាន់របស់សមាគមនិយោជក និងសហជីព ក្នុងការលើកកម្ពស់ភាពទាក់ទាញរបស់វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ក៏ដូចជាវិស័យពាក់ព័ន្ធនានានៅកម្ពុជា ក្នុងការធានាសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ តាមរយៈការបណ្ដុះបណ្ដាលសមត្ថភាពរដ្ឋបាលសហគ្រាស ក្រុមហ៊ុន រោងចក្រ ថ្នាក់ដឹកនាំសហជីព និងភាគីពាក់ព័ន្ធ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម